We TV Cambodia

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

ប្រាកដណាស់ គេអាចសន្និដ្ឋានពីអ្នកបានថាជាមនុស្សមានទំនុកចិត្តប៉ុណ្ណា យកចិត្តទុកដាក់ចំពោះដៃគូរសន្ទនាឬទេ ជឿជាក់ខ្លាំងប៉ុណ្ណានោះ  គេអាចសង្កេតតាមរយៈអាកប្បកិរិយាមួយចំនួនខាងក្រោមនេះ៖

១ ព្យាយាមមើលមុខដៃគូរសន្ទនារបស់យើង

កុំទម្លាក់មុខអ្នកចុះ ពេលកំពុងជជែកគ្នា​ ព្រោះវាបង្ហាញថា អ្នកគ្មានទំនុកចំពោះខ្លួនឯង ដូចកំណាព្យខ្មែរពោលថា ងើបមុខឡើង និយាយឆ្លើយឆ្លង ទើបអ្នកផងគេហៅក្លាហាន។

២​ អង្គុយឲ្យត្រង់ ខិតឲ្យកៀក

សកម្មភាពបែបនេះ នឹងបង្កើតភាពស្និទស្នាល ហើយជួយធ្វើឲ្យកិច្ចសន្ទនាយើងមានភាពរស់រវើក។

៣ ធ្វើទឹកមុខឲ្យមាំ

ការស្ដែងចេញនូវទឹកមុខមិនចុះញមគេ  វាជួយឲ្យការនិយាយរបស់យើងមានតម្លៃជាងមុន កុំធ្វើស្ទក់ៗឲ្យគេវាយតម្លៃបានឲ្យសោះ។

៤ បើកស្នាឲ្យលះ     

                 

បើកស្នាឲ្យលះ បង្ហាញពីសេចក្ដីក្លាហាន មានទំនុកចិត្ត មានភាពជឿជាក់ និងមានទំនួលខុសត្រូវ។

៥ កុំធ្វើមុខក្រញូវ

គ្មានអ្នកណាម្នាក់ គេចង់និយាយជាមួយមនុស្សមុខដូចគេចង់ទៅបាញ់ ឬនិយាយឲ្យខ្លីមុខក្រញូវនោះទេ។

៦ ផ្ដោតទៅលើបុគ្គលយើងនិយាយមួយ

ការធ្វើបែបនេះ បង្ហាញថាយើងយកចិត្តទុកដាក់ស្ដាប់នូវអ្វីភាគីម្ខាងទៀតកំពុងនិយាយ។

៧ ផ្តល់ស្នាមញញឹមដល់ភាគីម្ខាងទៀត

ការធ្វើបែបនេះ បង្ហា្ញញថាអ្នកពេញចិត្តក្នុងកិច្ចសន្ទនា ក៏ដូចជាធ្វើឲ្យភាគីម្ខាងទៀតមានភាពរីករាយ។

៨ កុំអង្គុយត្រង់ពេក ដូចដើមឈើពេក

ការអង្គុយបែបនេះ វាបង្ហាញវាអ្នកខ្លាចគេ ឬមិនហ៊ាននឹងគ្នា ។ ក្លាហានឡើង អង្គុយឲ្យមាំ ឲ្យមានទំនុកចិត្តសម្រាប់ខ្លួនង។

ចុចអានបន្ត​៖ ដំណើរនិងរឿងរ៉ាវដ៏អស្ចារ្យរបស់សត្វល្អិតឃ្មុំ

រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

ប្រភពរូបភាព៖ Brightside

អត្ថបទ៖​ ង៉ាន់ សុគុន​

Related Articles