We TV Cambodia

ផលិតផលកសិកម្មខ្មែរប្រមាណ ៤,១ លានតោន នាំចេញទៅក្រៅក្នុងរយៈពេល ៥ ខែដំបូង

ផលិតផលកសិកម្មខ្មែរប្រមាណ ៤,១ លានតោន នាំចេញទៅក្រៅក្នុងរយៈពេល ៥ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណ ៤,១ លានតោនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំន២០២១ កើនឡើង ១,១ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបតំណាង

ប្រទេសកម្ពុជាបាននាំចេញស្រូវ ១,៦ លានតោន ដំឡូងមី ១,២ លានតោន គ្រាប់ស្វាយចន្ទី ៨០០,០០០ តោន និងពោត ១៣៤,០០០ តោន។

ទំនិញនាំចេញផ្សេងទៀតរួមមាន សណ្តែក ១១,០០០ តោន ចេក ១៩៧,៥៨៨ តោន ក្រូចថ្លុង ២១.១១៨ តោន ស្វាយ ១៥២,០៩០ តោន ប្រេងដូង ១៩,៩១៦ តោន ម្រេច ៦,៨០០ តោន ម្ទេស ៥៦,៥០០ តោននិងដំណាប់ស្វាយ ១០.៥០០ តោន។

ទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជារួមមានប្រទេសចិន សហភាពអឺរ៉ុប ប្រទេសអាស៊ាន ឥណ្ឌា ជប៉ុន កូរ៉េ រុស្ស៊ី អូស្ត្រាលី និងប្រទេសជាច្រើនទៀត។

រូបតំណាង

ប្រភព៖ AKP

អត្ថបទ៖ ង៉ាន់ សុគុន

Related Articles