We TV Cambodia

អាហារ ៣ប្រភេទជួយការពារជំងឺមហារីក ងាយស្រួលរកទិញ

អាហារ ៣ប្រភេទជួយការពារជំងឺមហារីក ងាយស្រួលរកទិញ

អាហារ​ខាង​ក្រោម​នេះ ជួយ​បង្កើន​ភាព​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​រាង​កាយ​ដើម្បី​ជួយ​ការពារ​ជំងឺ​គ្រោះ​ថ្នាក់​ផ្សេងៗ ​ជាពិសេស​ជំងឺ​មហារីក។

១. ផ្សិត

តាម​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ផ្សិត​មាន​ផ្ទុក​សារធាតុ​ប្រូតេអ៉ីន​ខ្ពស់ សម្បូរទៅដោយ​ជាតិរ៉ែ និង​វីតាមីន ​ដែល​មាន​ដូច​ជា​វី​តា​មីន C កាល់ស្យូម ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម និង​អា​ស៊ី​ត​មាន​គុណ​ប្រ​យោ​ជ​ន៏​សម្រាប់​រាងកាយ ក្នុង​ការ​ជួយ​ការពារ​ជំងឺ​មហា​រីក។ ជាង​នេះ​ទៅ​ទៀត សារ​ធាតុ​អាហារ​រូប​ត្ថ​ម្ភ​ដែល​មាន​ក្នុង​ផ្សិត ជួយ​បង្កើន​សកម្មភាព​កោសិកា​ប្រព័ន្ធ​ភាព​​ស៊ាំ​ក្នុង​រាង​កាយ​ដើ​ម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។

២. ខ្ទឹមស

នៅ​ក្នុង​សមាស​ធាតុ​សារធាតុ​ចិញ្ចឹម​របស់​ខ្ទឹមស ជួយ​ការពារ​និង​ទប់ស្កាត់​កោសិកា​មហារីក​ក្នុង​រាង​កាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព។ លើស​ពី​នេះ ខ្ទឹមស​ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​សកម្មភាព​កោសិកា​មហារីក​​ ជួយ​ប​ង្កើ​ន​ភាព​ស៊ាំ​និង​ការពារ​ជំងឺ​បាន​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព។ ដូច្នេះ អ្នក​អាច​ញ៉ាំ​ខ្ទឹម​ស​ស្រស់​ជា​រៀងរា​ល់​ថ្ងៃ​ដើម្បី​សម្លាប់​បាក់​តេរី​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​ ថែម​ទាំង​ជួយ​កម្ចាត់​កោ​សិ​កា​មហា​រីក​និង​បាក់​តេរី​ផ្សេងៗ​ទៀត​ដែល​មក​យាយី​រាង​កាយ​អ្នក។

៣​. ឆៃថាវ

​​​​នៅ​ក្នុង​សមាស​ធាតុ​សារធាតុ​ចិញ្ចឹម​របស់​ឆៃថាវ មាន​ផ្ទុក​វីតាមីន C ជាច្រើន​ដែល​ជួយ​ការពារ​និង​ទប់​ស្កាត់​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ បន្ថែម​ពី​នេះ ឆៃថាវក៏​មាន​ផ្ទុក​សារ​ធាតុ​អ​ង់​ស៊ីម​ដែល​មាន​នាទី​ជួយ​បំបែក​និង​រំខាន​ការ​ប្រមូល​ផ្ដុំ​របស់​កោសិកា​មហារីក។ អី​ច៊ឹង ប្រសិន​បើ​អ្នក​បង្កើន​ការ​ញ៉ាំ​ឆៃថាវ​ឲ្យ​កាន់​តែ​ច្រើន នោះ​វា​នឹង​ជួយ​បង្កើន​សារធាតុ​ប្រូតេអ៊ីន​ក្នុង​ឈាម​ដែល​ទប់​ស្កាត់​ជំងឺ​ផ្សេង​និង​សម្លាប់​បាក់​តេរី​អា​ក្រក់ៗ​ក្នុង​រាង​កាយ​បាន​កាន់​តែ​ច្រើន​ផ​ង​ដែរ​៕

ចុចអានបន្ត៖ ចិនចង់ឲ្យកម្ពុជានាំចេញផលិតផលកសិកម្មឲ្យបានកាន់តែច្រើនមុខ ទៅប្រទេសចិន

ប្រភព៖ phunutoday

ប្រែសម្រួល៖ ង៉ាន់ សុគុន​

Related Articles