ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានរួមបញ្ចូលនូវពិធីចុះហត្ថលេខា និងពិធីចាក់ខ្សាច់មាសប៉ុណ្ណោះទេ ថែមទាំងមានពិធីពិសាភោជនីយអាហារអមដោយតន្ត្រីដ៏ពីរោះផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍អាជីវកម្មរបស់រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវបទពិសោធន៍វិនិយោគ រួមនឹងភាពសប្បាយរីករាយក្នុងពិធីក្នុងពេលជាមួយគ្នា។
អត្ថបទដោយ៖ ពិសី
