We TV Cambodia

លោកអ្នកនិងឈឺខ្នង ឈឹចង្កេះ ដោយមិនដឹងខ្លួន ដោយសារទម្លាប់ប្រចាំថ្ងៃទាំងនេះ!

លោកអ្នកនិងឈឺខ្នង ឈឹចង្កេះ ដោយមិនដឹងខ្លួន ដោយសារទម្លាប់ប្រចាំថ្ងៃទាំងនេះ!

មានកត្តាវេជ្ជសាស្រ្តមួយចំនួន ដែលអាចបង្កឲ្យអ្នកមានបញ្ហាឈឺចង្កេះ ដែលមានដូចជា រលាកសន្លាក់ ត្រូវរបួស ឆ្អឹងពុក ឆ្អឹងបាក់ និងបញ្ហាទាក់ទងនឹងសរសៃប្រសាទ។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ទម្លាប់មិនល្អប្រចាំថ្ងៃជាច្រើន ក៏អាចបណ្តាលឲ្យឈឺខ្នង ឈឹចង្កេះ បានដែរ ហើយអ្នកប្រហែលជាមិនដឹងខ្លួនទៀតផងរួមមាន៖

១. អង្គុយច្រើនពេក

ការអង្គុយតែមួយកន្លែង រយៈពេលយូរពេក នឹងធ្វើឲ្យមានសម្ពាធដល់ឆ្អឹងខ្នង។ ជាពិសេស គឺអ្នកដែលត្រូវធ្វើការ នៅពីមុខកុំព្យូទ័រ ពេញមួយថ្ងៃតែម្តង។ ពួកគេ គឺគ្មានសង្ឃឹមគេចផុត ពីអាការៈឈឹខ្នង ឈឺចង្កេះ បានឡើយ។ ប៉ុន្តែ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយអត្រាកកើតបាន គឺគួរងើប ដើរទៅមក ជុំវិញ និងពត់ដៃពត់ជើង រាល់កន្លះម៉ោងម្តង ជាការស្រេច។

២. ឈរច្រើនពេក

នេះក៏ជាមូលហេតុ ដែលបណ្តាលឲ្យអ្នកឈឺខ្នង ឈឹចង្កេះដែរ។ ជាពិសេស នៅពេលកំពុងមានពិធីជប់លៀង ឬក៏អ្នកត្រូវធ្វើការងារ ដែលតម្រូវឲ្យឈរច្រើន។ វាមិនខុស ពីការអង្គុយច្រើននោះទេ ការឈរច្រើនអាច ធ្វើឲ្យមានសម្ពាធដល់ឆ្អឹងខ្នង ដែលបណ្តាលឲ្យមានបញ្ហាមិនស្រណុកសុខស្រួល រហូតឈឺខ្លាំងតែម្តង។

. ពាក់ស្បែកជើងកែងខ្ពស់

នារីៗយើង ប្រាកដជាចូលចិត្តស្បែកជើងកែងខ្ពស់ៗណាស់ ពីព្រោះវាជួយឲ្យមើលទៅខ្ពស់ និងស្រស់ស្អាតជាងមុនមួយកម្រិត ប៉ុន្តែអ្នកប្រហែលជាមិនដឹងថា វាធ្វើឲ្យឈឺចង្កេះឡើយ។ ស្បែកជើងកែង ធ្វើឲ្យចង្កេះក្រោយ រុញទៅ

. បើកឡានយូរ

ការធ្វើដំណើរ ដែលទាមទារឲ្យអ្នកបើកបររយៈពេលយូរ គឺមិនល្អសម្រាប់ឆ្អឹងខ្នង របស់អ្នកឡើយ។ វាអាចធ្វើឲ្យអ្នក ឈឺក ឈឺខ្នង និងតឹងសាច់ដុំដើមទ្រូង រួមទាំងសាច់ដុំស្មា រហូតវិវត្តិជាអាករៈឈឺចង្កេះធ្ងន់ធ្ងរ នៅរយៈពេលណាមួយខាងមុខ។ ហេតុនេះ បើចៀសមិនរួចពីការបើកបរយូរទេនោះ អ្នកគួរទាញកៅអីអង្គុយឲ្យត្រង់ខ្នង ៩០ ដឺក្រេ និងសណ្តូកជើងឲ្យបានវែងបន្តិច ដើម្បីកុំឲ្យមានសម្ពាធ ដល់ឆ្អឹងកងខ្នង។

. លំហាត់ប្រាណមិនត្រឹមត្រូវ

ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែទន្ទឹមនឹងនោះដែរ ឥរិយាបថ ហាត់ប្រាណមួយចំនួន អាចបង្កឲ្យមានបញ្ហាដល់ឆ្អឹងខ្នងរបស់អ្នកបាន។ ការប្រឹងប្រែងប្រើកម្លាំងខ្លាំងហួស (ដូចជា ការលើកដុំដែកមានទម្ងន់ធ្ងន់ខ្លាំង) អាចបណ្តាលឲ្យប៉ះពាល់ឆ្អឹងខ្នង ម្តងបន្តិចៗ។ ជាពិសេស អ្នកដែលតែងតែហាត់ប្រាណ បែបងើបក្បាលចុះឡើង ប្រឈមមុខខ្លាំងជាងគេបង្អស់។ នេះមិនមែនមានន័យថា អ្នកគួរបញ្ឈប់លំហាត់ប្រាណបែបនេះនោះទេ ផ្ទុយទៅវិញអ្នកគួរ រួមបញ្ចូលការហាត់ប្រាណបែបផ្សេងៗជាមួយគ្នា ដូចជា រត់ ជាដើម ដើម្បីរក្សាកម្លាំង និងជួយឲ្យរាងកាយ បត់បែនបានល្អ។

 ប៉ុន្តែបើក្នុងករណីអ្នកសង្ស័យ អំពីរោគសញ្ញាឈឺចាប់ត្រង់ឆ្អឹងខ្នងណាមួយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលទាន់ពេលវេលា

ប្រែសម្រួលដោយ៖ ពិសី

 

 

 

 

Related Articles