We TV Cambodia

ទម្លាប់ខុសគ្នារវាង មនុស្សឆ្លាត និងមនុស្សធម្មតាធ្វើ

ទម្លាប់ខុសគ្នារវាង មនុស្សឆ្លាត និងមនុស្សធម្មតាធ្វើ

នៅលើពិភពលោក មនុស្សគ្រប់រូបកើតមករមែងតែងតែមានទេពកោសល្យធម្មជាតិរៀងៗខ្លួន។ ប៉ុន្តែ អ្វីដែលខុសគ្នាពិតប្រាកដគឺ សមត្ថភាពក្នុងការអភិវឌ្ឍភាពវ័យឆ្លាតរបស់មនុស្ស។ រីឯ មនុស្សដែលមានភាពវ័យឆ្លាត គឺអាចអនុវត្តន៍ កិច្ចការងារទាំងឡាយ បានទាំងបរិមាណ ទាំងប្រសិទ្ធភាព។ ខាងក្រោមនះជាង្វីដែលមនុស្សឆ្លាតធ្វើ៖

១. មិនមែនរៀនតែពីសៀវភៅ

ជាធម្មតា ពេលរៀន គឺក្នុងសាលា ក្នុងកន្លែងការងារ ដែលត្រូវការផ្តោតអារម្មណ៍ និងគិតច្រើន។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់អ្នកឆ្លាត មិនគិតយ៉ាងដូច្នោះទេ។ ពួកគេប្រើប្រាស់ពេលវេលាទាំងអស់ ដើម្បីរៀន មិនថាតែ អ្នកជុំវិញ អាហារថ្មី វប្បធម៌ថ្មី របៀបរបប តូនាទី ឬប្រវត្តិកិច្ចការងារណាមួយឡើយ គឺពួកគេទាញយកមកសិក្សាទាំងអស់។

២. ពូកែសង្កេត

មនុស្សឆ្លាត តែងមើលពិភលោកក្នុងន័យ ចង់ដឹង ចង់ឃើញ ពីនេះពីនោះយ៉ាងខ្លាំង។ ងាយៗ ដោយពួកគេសង្កេត និងចងចាំនូវអ្វីៗគ្រប់យ៉ាងទីនេះ ម៉ោងនេះ និងត្រៀមខ្លួនរួចរាល់ជាច្រេច ដើម្បីសង្កេតមើលការផ្លាស់ប្តូរផ្សេងៗជុំវិញនោះ។

៣. ពួកគេមិនខ្លាចភាពបរាជ័យ

មនុស្សជាច្រើនតែងខ្លាច នូវភាពបរាជ័យ ដោយម្នាក់ៗព្យាយាមធ្វើយ៉ាងណា កុំឲ្យកើតមានកំហុស ឬមិនធ្វើអ្វីសោះតែម្តងក៏មាន។ ផ្ទុយទៅវិញ អ្នកដែលឆ្លាត គឺពួកគេផ្លាស់ប្តូរពាក្យថា “បរាជ័យ” ទៅជា “មេរៀន” វិញ។ គ្មានអ្វីដែលប្រសើរជាង ការរៀន ពីការសាកល្បង ពីបទពិសោធន៍ និងពីការសង្កេតនោះទេ។ បើវិធីមួយហ្នឹងមិនជោគជ័យ យើងសាកវិធីថ្មីផ្សេងទៀត! ជាការពិតណាស់ ជួនកាលមេរៀនខ្លះ ត្រូវដួលជាមុនសិន ទើបអាចឡើងដល់កំពូលបាន។

៤,ធ្វើការរុករកថែម មិនឈប់ឈរ

មនុស្សឆ្លាត ជាមនុស្សដែល ព្យាយាមខិតខំប្រឹងប្រែង ស្វែងយល់ពីមូលហេតុ ទាំងនោះ ថាតើហេតុអ្វីបានជាពិភពលោក កំណត់មកយ៉ាងដូច្នេះ? ពីព្រោះតែមានគំនិត ការបង្កើតថ្មី និងហេតុផលអស្ចារ្យជាច្រើនផ្សេងទៀត ដែលស្ថិតនៅជាអាថ៏កំបាំងនៅឡើយ។

៥,ពួកគេយកចិត្តទុកដាក់លើពាក្យសម្តី ជាងមនុស្ស

ទស្សនៈរបស់មនុស្សឆ្លាត មិនដូច្នោះឡើយ។ ពួកគេមានចិត្តទូលាយ ដូច្នេះ ពួកគេទទួល និងផ្តល់តម្លៃ ឲ្យគំនិតយោបល់របស់អ្នកដទៃ និងមិនខ្វល់ខ្វាយថា មនុស្សម្នាក់នោះ ជាមនុស្សខ្លួនមិនចូលចិត្ត ឬជាមនុស្សដែលកំពុងបំផុសគំនិតអាក្រក់ មកលើអ្នកក៏ដោយ។ និយាយរួម មនុស្សឆ្លាត ផ្តោតលើប្រធានបទកំពុងពិភាក្សា មិនមែនផ្តោតលើមនុស្សដែលនិយាយមកនោះទេ។

៦,ពួកគេមិនធ្វើពុតជាចេះទេ

មនុស្សឆ្លាតមិនជាចូលចិត្តនិយាយច្រើននោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍គឺ ពពួកមនុស្សឆ្លាត មានចំណេះដឹង និងជំនាញពីខាងក្នុង ដែលគួរឲ្យគោរព។ ពួកគេទទួលស្គាល់ ថាពួកគេមានចំណេះដឹងកម្រិតណា និងមិនវាយឫកឆ្មើង ថាខ្លួនជាអ្នកចេះ អ្នកឆ្លាតនោះឡើយ។ នៅពេលណា ដែលពួកគេមិនចេះ ឬមិនយល់ ពួកគេមិនមែនធ្វើពុត ធ្វើឫកដូចជាចេះនោះទេ ផ្ទុយទៅវិញ ពួកគេសួរសំនួរ ដើម្បីស្រាយចម្ងល់ភ្លាមៗវិញតែម្តង។

ប្រែសម្រួលដោយ៖ ពិសី

Related Articles