We TV Cambodia

បើចង់ដើរលេងហើយថតរូបជាមួយទេសភាពស្រស់ស្អាត កុំរំលងប្រទេសទាំង ៥ នេះ

បើចង់ដើរលេងហើយថតរូបជាមួយទេសភាពស្រស់ស្អាត កុំរំលងប្រទេសទាំង ៥ នេះ

ប្រសិន​អ្នក​ចង់​ដើរ​លេង​ក្រៅ​ប្រទេស​​ អ្នក​គួរ​​ត្រៀម​រៀប​ចំ​វ៉ា​លីស ថវិកា និង​កក់​សំបុត្រ​យន្ត​ហោះ​ទៅ​ប្រទេស​​ទាំង​៥ ​នេះ​ឲ្យ​ហើយ​ទៅ។ ​ប្រទេស​ខាង​ក្រោម​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ខ្ពស់ ដែល​​អាចធ្វើ​ដំណើរ​កម្សាន្ត​​បានដោយ​មិន​បារម្ភ​ច្រើន​ឡើយ។​

១. ​ប្រទេស​សឹង្ហបុរី

ទំ​ហំ​ដី​តូច​មែន ប៉ុន្តែ​ភាព​ល្បី​ល្បាញ​ខាង​បរិស្ថាន​ល្អ ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ មាន​លក្ខណៈ​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​។ ក្រៅ​ពី​នេះ ​មាន​កន្លែង​ទាក់​ទាញ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចង់ Check In ​នៅ​ទី​នេះ​។ ​តំបន់​ដែល​ល្បី​ជាង​គេ​គឺ​សួន​ក្បាល​តោ​កន្ទុយ​ត្រី ​ Garden by the Bay ​ព្រម​ទាំង ​ Universal Studio ​ផង​ដែរ។ ​

២. ​ប្រទេស​ញូវហ្សឺឡេន

អ្នក​ដែល​ធ្លាប់​មើល​ភាព​យន្ត​ ” ​ The Hobbit and The Lord of the Rings ​” ​ប្រាកដ​ជា​សុបិន​ចង់​ទៅ​លេង​ប្រទេស​នេះ​ជា​មិន​ខាន។ ​ប្រទេស​នេះ​​នៅ​ក្បែរ​អូ​ស្រ្តាលី ដែល​សុទ្ធ​តែ​ជា​ប្រទេស​ក្នុង​ក្ដី​ប្រាថ្នា​របស់​​ទេសចរណ៍​​គ្រប់​រូប។ ច្បាប់​នៅ​ប្រទេស​ញូវហ្សឺឡេន​​មាន​ភាព​តឹង​តែង ដូច្នេះ​រាល់​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ស្ថិត​ក្នុង​កម្រិត​ទាប​បំ​ផុត។

៣. ប្រទេស​ហ្វាំង​ឡង់

ប្រទេស​​នេះ​មិន​ត្រឹម​ល្បី​ខាង​ប្រព័ន្ធ​អប់​រំ​ល្អ​នោះ​ទេ ​តែ​បើ​និយាយ​ពី​​ទេសភាព​វិញ ​ក៏​ស្អាត​មិន​ចាញ់​ប្រទេស​ក្នុង​តំបន់​អឺ​រ៉ុប​ដែរ។ ប្រទេស​ដែល​ពោរពេញ​ដោយ​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ មិន​ថា​ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ​ជុំ​វិញ ​រួម​ទាំង​សុវត្ថិភាព​ជា​ចម្បង​ផង​នោះ ​កាន់​តែ​ត្រូវ​ម៉ាច់​សម្រាប់ដំណើរ​កម្សាន្ត​​។

៤. ប្រទេស​ស្វីស

​ប្រទេស​នេះ​ពេញ​ដោយ​ទេសភាព​ស្រស់​ស្អាត រួម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ទាក់​ភ្នែក។ ​អ្នក​ដែល​ចូល​ចិត្ត​បរិយាកាស​​បែប​ស៊ី​វី​ល័យ ដោយ​រុំ​ព័ទ្ធ​ពន្លឺ​ចែង​ចាំង កុំ​ភ្លេច​ទៅ​ដើរ​លេង​នៅ​ប្រទេស​ស្វីស។ ​ជាពិសេស​ប្រទេស​នេះ​ស្ថិត​ក្នុង​​ប្រទេស​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​របស់​ប្រជាជន។​​

​៥. អៀរឡង់

រីក​រាយ​នឹង​ធម្មជាតិ​យ៉ាង​ត្រកាល អ្នក​គួរ​ធ្វើ​ដំណើរ​មក​ប្រទេស​អៀរ​ឡង់ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំ​ភ្លេច​បាន​ឡើយ។ សម្រាប់​អ្នកដែលចង់ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ អាច​សាក​ល្បង​មក​ប្រទេស​នេះ​បាន ដើម្បី​ទទួល​បាន​​រសជាតិ​ថ្មី​ប្លែក​។

ប្រែសម្រួល៖ គឹមសួ

Related Articles