We TV Cambodia

កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ បើធៀបម្សិលមិញ

កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ បើធៀបម្សិលមិញ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក មានការស្រកចុះ បើធៀបនឹងថ្ងៃម្សិលមិញ។

បើតាមរបាយការណ៍ បង្ហាញឱ្យឃើញថា កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ​ ស្រកចុះ​ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់បង្ហៀរ រីឯកម្ពស់ទឹកខាងក្រោយទ្វារ ៥,៦០ ម៉ែត្រ​ ។

ពោលព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានបន្តស្រកចុះ ០,១០ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

Related Articles