We TV Cambodia

ខ្មាសគេក្នុងការស្លៀកពាក់ដោយសារស្នាមសង្វារមែនទេ? តោះមកសាកល្បងវិធីទាំងនេះ

ខ្មាសគេក្នុងការស្លៀកពាក់ដោយសារស្នាមសង្វារមែនទេ? តោះមកសាកល្បងវិធីទាំងនេះ

ស្នាមសង្វា អាចបណ្ដាលមកពីកត្តាពីរគឺ ការលើស ឬ ស្រកទម្ងន់ និងបន្ទាប់ពីសម្រាលបុត្ររួច។ ស្ត្រី​មួយ​ចំនួន​តែងតែ​​បារម្ភ​ចំពោះ​បញ្ហា​ស្នាម​សង្វារ អាចថាវាជាឧបសគ្ករារាំងនៃភាពស្រស់ស្អាត​​ដូចជា ការស្លៀកពាក់ជាដើម។ សាក​វិធី​ងាយៗ​ខាងក្រោម​ ​ដែល​អាច​បំបាត់​ស្នាម​សង្វារ​ដោយ​មិន​បាច់​ចំណាយថវិការច្រើន៖

១. ស្ករ៖​ លាយ​ស្ករ​​ស​១ស្លាបព្រា​បាយ ជាមួយ​ប្រេង​អាល់ម៉ុង និង​បន្តក់​ទឹក​ក្រូចឆ្មារ​បន្តិច បន្ទាប់​មក​លាយ​ឲ្យ​សព្វ​ល្អ ហើយ​លាប​វា​នៅ​លើ​ស្នាម​សង្វារ ​និង​តំបន់​ស្បែក​ផ្សេង​ទៀត​ថ្នមៗ​ យ៉ាងហោចណាស់​១០​នាទី​រៀងរាល់ថ្ងៃ​មុន​ពេល​ងូតទឹក។

២. ប្រទាល​កន្ទុយ​ក្រពើ៖ ​​អ្នក​អាច​យក​ទឹក​​​របស់​ប្រទាល​នេះ​ទៅ​លាប​ផ្ទាល់​លើ​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់។ ទុក​វា​ចោល​ប៉ុន្មាន​នាទី ​បន្ទាប់​មក​លាង​​ដោយ​ទឹកក្ដៅឧណ្ហៗ។​

៣. ទឹក​ក្រូចឆ្មារ៖ យក​ទឹក​ក្រូចឆ្មារ​ស្រស់​ទៅ​លាប​លើ​ស្នាម​សង្វារ​ថ្នមៗ​ដោយ​ប្រើ​កាយវិការ​ជា​រាង​រង្វង់ ហើយ​ទុក​ចោល​១០​នាទី ​ចាំ​លាង​វា​ចេញ​​ដោយ​ប្រើ​ទឹក​ក្ដៅ ​ដើម្បី​ឲ្យ​ទឹក​ក្រូចឆ្មារ​ជ្រាបចូល​ទៅ​ក្នុង​ស្បែក។

៤. ប្រេង​អូលីវ៖ ​​យក​ប្រេង​អូលីវ​ក្ដៅ​តិចៗ​ទៅ​ដាក់​លើ​ផ្ទៃ​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់ រួច​ទុក​ចោល​រយៈ​ពេល​កន្លះ​ម៉ោង ដើម្បី​ឲ្យ​វីតាមីន A, D និង E ដែល​មាន​ក្នុង​ប្រេង ចូល​ទៅ​ក្នុង​ស្បែក។ វិធី​នេះ​គឺ​ល្អ​អាច​ធ្វើឲ្យ ឈាម​រត់​ស្រួល និង​កាត់បន្ថយ​ស្នាម​សង្វារ​បាន​ក្នុង​កម្រិត​មួយ​ដ៏​អស្ចារ្យ។

៥. ស៊ុត​ស៖ យក​ស៊ុត​ពីរ​គ្រាប់​ជ្រើស​តែ​ផ្នែក​ស ​កូរ​ឲ្យ​សព្វ បន្ទាប់​មក​សម្អាត​ស្បែក​ដែល​មាន​ស្នាម​សង្វារ​នោះ​ដោយ​ប្រើ​​ទឹក ​រួច​យក​ជក់​ផាត់​មុខ​ជ្រលក់​​ស៊ុត​ដែល​កូរ​រួច​លាប​កន្លែង​នោះ ហើយ​ទុក​ចោល​រហូត​ដល់​ស្ងួត​ ចាំ​លាង​ជាមួយ​ទឹក​ត្រជាក់។ ចុងក្រោយ​លាប​ប្រេង​អូលីវ​លើ​ស្បែក​ដើម្បី​រក្សា​វា​ឲ្យ​មាន​ជាតិ​សំណើម។ធ្វើ​វា​ជា​រៀងរាល់​ថ្ងៃ​យ៉ាងហោចណាស់​ពីរ​សប្ដាហ៍​នឹង​ឃើញ​លទ្ធផល​វិជ្ជមាន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles