We TV Cambodia

តើការដើរខ្យល់(ផោម)មានក្លិនស្អុយខ្លាំងអាចជាបញ្ហាសុខភាពឬទេ?

តើការដើរខ្យល់(ផោម)មានក្លិនស្អុយខ្លាំងអាចជាបញ្ហាសុខភាពឬទេ?

អ្នកប្រហែលជាធ្លាប់ជួបប្រទះនូវបញ្ហា ភើ និងហើមពោះ ក្រោយទទួលទានអាហារហើយ។​ វាបណ្ដាលមកពីរាងកាយ ឬប្រព័ន្ធរំលាយអាហារពិបាកនឹងបំបែករំលាយអាហារដែលអ្នកទើបទទួលទានរួច ដូច្នេះទើបរាងកាយផ្ដល់ពត៌មានឲ្យអ្នកបានដឹងតាមរយៈ ការផោមញឹក, ភើរ និងហើមពោះ។ ជាការពិតណាស់​ ផោម បញ្ជាក់ថា អ្នកជាមនុស្សដែលមានសុខភាពល្អ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអ្នកខ្លះផោមមិនសូវស្អុយ ហើយអ្នកខ្លះទៀតផោមស្អុយខ្លាំង? មូលហេតុចម្បងដែលធ្វើឲ្យអ្នកផោមមិនសូវស្អុយ ឬស្អុយខ្លាំង គឺបណ្តោលមកពីការទទួលទានរបបអាហារប្រចាំថ្ងៃ។

១. ផោម​ច្រើន​ប៉ុន្តែ​ទល់លាមកការ​​ច្រើន​ហើយ​មាន​បញ្ហា​ទល់លាមក​អាច​មក​ពី​យើង​ញុំាំអាហារសសៃ។ អាហារ​ជាតិ​សរសៃ​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​ជាតិ​ហ្គាស ហើម​ពោះ ឈឺ​ពោះ និង​ទល់​លាមក។

. មាន​ក្លិន​ស្អុយ​ខ្លាំងប្រសិនជា​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង នេះ​អាច​មក​ពី​អាហារ​មាន​ជាតិ​ស្ពាន់ធ័រ (sulfur ) ច្រើន។ អាហារ​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​មាន​ដូចជា​ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា ខ្ទឹមស ខ្ទឹមបារាំង ឈីស ពពួក​គ្រាប់​សណ្ដែក ផ្លែឈើ​ក្រៀម និង​ស្រាទំពាំងបាយជូរ​ជាដើម។ ជាទូទៅ​ នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​បើ​យើង​មាន​អាការៈ​នេះជាប់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ក្លិន​បែប​នេះ​អាច​​ទាក់ទង​នឹង​ជំងឺ​រលាក​ពោះវៀន។​

. ផោម និង​បន្ទោរ​បង់​ច្រើន​ ឬ​តិច​ជាង​ធម្មតាការ​ស្ត្រេស​ខ្លាំង​ក៏​អាច​ប៉ះពាល់​ដល់​ផោម​ដែរ។ ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្រូប​ខ្យល់​ច្រើន​ចូល​ពោះ​​ដោយ​មិន​ដឹង​ខ្លួន។ ម៉្យាងទៀត អាការៈ​ថប់បារម្ភ​ក៏​ផ្តល់​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​ និង​​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោរ​បង់​ដែរ។ យើង​អាច​គ្រប់គ្រង​ស្ត្រេស​បាន​ដោយ​ធ្វើ​សមាធិ និង​ដក​ដង្ហើម​វែងៗ​ដើម្បី​បង្ការ​​ការ​ស្រូប​ខ្យល់​ចូល​ពោះ​​ច្រើន។

 

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles