We TV Cambodia

ក្រសួងសុខាភិបាល បារម្ភពីការឆ្លងក្នុងសហគមន៍ បើជនជាតិហុងគ្រីដែលរត់គេចមានផ្ទុកកូវីដ១៩

ក្រសួងសុខាភិបាល បារម្ភពីការឆ្លងក្នុងសហគមន៍ បើជនជាតិហុងគ្រីដែលរត់គេចមានផ្ទុកកូវីដ១៩

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខភិបាលបានប្រកាសថា មានករណីវិជ្ជមានកូវីដ១៩ ចំនួនមួយករណី ខណៈមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ បានរត់គេចចេញពីកន្លែងស្នាក់នៅ។

ជនសង្ស័យដែលបានរត់គេច

បុរសដែលបានរត់គេចខ្លួននោះដែរ គឺជាជនជាតិហុងគ្រី មានអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្ថិតនៅភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប ដែលជាអ្នកដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែលទ្ធផលរបស់គេនៅពេលនោះមានភាពអវិជ្ជមាន។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល

ទោះជាយ៉ាងណា ក្រសួងមានការបារម្ភថា បើសិនជាសំណាករបស់ជនជាតិហុងគ្រីរូបនេះ ដែលត្រូវបានក្រសួងយកទៅធ្វើតេស្តម្ដងទៀតមានភាពវិជ្ជមាននោះ វានឹងអាចបង្ករឲ្យមានការឆ្លងដល់សហគមន៍ថែមទៀតផង។ ចំណែក លទ្ធផលធ្វើតេស្តរបស់ជនជាតិហុងគ្រីនេះ នឹងត្រូវដឹងនៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះហើយ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖ Nevin

Related Articles