We TV Cambodia

ក្រុមហ៊ុនជើងហោះហើរ កម្ពុជា អង្គរ អ៊ែរ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះហើយ

ក្រុមហ៊ុនជើងហោះហើរ កម្ពុជា អង្គរ អ៊ែរ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះហើយ

ក្រោយពីបានផ្អាកប្រតិបត្កិការណ៍ជើងហោះហើរមួយរយៈពេលធំ ដោយការផ្ទុះរាតត្បាតដោយមេរោគ​ កូវីដ១៩ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ បានចាប់ផ្ដើមដំណើរការឡើងវិញ ចាប់ពីថ្ងៃអង្គារ ទី១៥ ខែ កញ្ញានេះតទៅ ដោយ​ស្ថិតក្នុងដំណាក់កាល ហោះហើរក្នុងស្រុកតែប៉ុណ្ណោះ ក្នុងនោះមាន ភ្នំពេញ សៀមរាប ហើយចំណែក ភ្នំពេញ ក្រុង ព្រះសីហនុ កំពុងតែស្ថិតក្នុងការពិចារណា។

ការសម្រេចបើកដំណើរការប្រតិបត្ដិការណ៍ឡើងវិញ ក៏ដោយសារតែស្ថានភាព ភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើង និងឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់ពីការធ្វើដំណើររបស់ប្រជាជនខ្មែរក្នុងឱកាស ពិធីបុណ្យភ្ជុំ។ អ្នកដំណើរអាចជ្រើសរើសពេលវេលា ជើងហោះហើរ ទៅតាម ការកំណត់ ដោយមានរយៈពីរថ្ងៃ គឺថ្ងៃ ពុធ និង ថ្ងៃព្រហស្បត៍ ភ្នំពេញ សៀមរាប និង សៀមរាបភ្នំពេញ។

ក្រសួងទេសចរណ៍ ក៏រំពឹងទុកផងដែរថា ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ នឹងបើកដំណើរការឡើងវិញ នូវជើងហោះហើរ ភ្នំពេញ ក្រុងព្រះសីហនុក្នុងឱកាសបុណ្យភ្ជុំនេះ ដើម្បីចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ធ្វើដំណើររបស់ប្រជាជន ។

គូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងការ បើកដំណើរការ ឡើងវិញនេះ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ ក៏មានផ្ដល់ជូន នូវកញ្ចប់កាដូយ៉ាងវិសេស ដែលអាចធ្វើដំណើរ ក្នុងតម្លៃត្រឹមតែ ២២ ដុល្លារប៉ុណ្ណោះពីភ្នំពេញ សៀមរាប។

ដោយ៖ Stince

Related Articles