We TV Cambodia

បើមិនចង់ចាស់មុនអាយុដោយមិនដឹងខ្លួន កុំទម្លាប់ធ្វើបែបនេះ

បើមិនចង់ចាស់មុនអាយុដោយមិនដឹងខ្លួន កុំទម្លាប់ធ្វើបែបនេះ

ភាព​ចាស់​ជ្រីវជ្រួញ​គ្មាន​អ្នក​ណា​ចង់​បាន​ទេ​ តែ​បើ​អ្នក​​មាន​ទម្លាប់​មិន​ល្អ​​នោះ​វា​នឹង​រត់​មក​រក​អ្នក​ទោះ​បី​មិន​ទាន់​ដល់​អាយុ​ក៏​ដោយ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​មិន​ល្អ​ដែលអាច​បំផ្លាញ​សម្រស់​របស់​អ្នក​បាន​ ហើយ​នឹង​នាំ​អ្នក​ទៅ​កាន់​ភាព​ចាស់​មុន​អាយុ បើ​អ្នកមិន​កែប្រែ ៖

១. ផឹកទឹក​តិច​ពេក

ទឹក​គឺ​មាន​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព និង​សម្រស់ ព្រោះ​បើ​អ្នក​ផឹក​មិន​គ្រប់គ្រាន់​ទេ​ស្បែក​នឹង​ស្ងួត ស្រអាប់ មិន​ភ្លឺថ្លា​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់។ គួរ​តែ​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​វា​អាច​ជួយ​ឲ្យ​រូបរាង​អ្នក​ស្រស់​ស្អាត ស្បែក​មាន​សំណើម និង​ក្មេង​ជាង​វ័យ។

រូបភាពតំណាង

២. របប​អាហារ

បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្រស់​ស្អាត និងក្មេង​ជាង​វ័យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​ដែល​អ្នក​ទទួល​ទាន​​ឲ្យ​មែន​ទែន។ អ្នក​គួរ​តែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ជាង​អាហារ​បំពង ឬ Fast food ព្រោះ​អ្នក​ជ្រើស​រើស​មិន​ត្រឹម​ត្រូវ​នោះ​វា​អាច​ឲ្យ​អ្នក​ចាស់​ មិន​ស្អាត​ គ្មាន​ភាព​ស្រស់​ថ្លាហើយ​ធ្វើ​ឲ្យ​រូបរាង​ធាត់ មិន​រឹងមាំ ។

រូបភាពតំណាង

៣. ផឹក​ស្រា

ការ​ទទួល​ទាន​ជាតិ​អាល់កុល​គឺ​វា​ទៅ​បំផ្លាញ​មិន​ឲ្យ​កោសិកា​ថ្មី​លូតលាស់​ បាត់​បង់​សំណើម​ដែល​ត្រូវ​ទ្រទ្រង់​ដល់​ស្បែក​ និង​ បង្អាក់​សារជាតិ​ចិញ្ចឹម​ក្នុង​ស្បែក​ និង​រាង​កាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ទោះ​បី​អាយុ​តិច​ក៏​ដោយ។

រូបភាពតំណាង

៤. មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ទោះ​ជា​ធម្មជាតិ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​ទប់​ជាប់​ពី​ការ​បំផ្លាញ​របស់​កម្ដៅ​ថ្ងៃ​ឡើយ ដូច្នេះ​អ្នក​ត្រូវ​រក​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មក​ជំនួយ គឺ​ស្បែក​មុខ​អ្នក​នឹង​រង​ការ​ខូចខាត។

រូបភាពតំណាង

៦. គេង​មិន​បាន​គ្រប់​គ្រាន់

ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ បើ​អ្នក​ទម្លាប់​គេង​មិន​គ្រប់​គ្រាន់​នោះ​គឺ​អ្នក​មិន​អាច​ចៀស​ផុត​ពី​ការ​ចាស់​មុន​អាយុ​នោះ​ទេ​ ហើយ​ស្បែក​អ្នក​ក៏​មិន​ភ្លឺ​ថ្លា​ និង​ស្រស់បស់​នោះ​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

រូបភាពតំណាង

ប្រែសម្រួល៖ គឹមសួ

Related Articles