We TV Cambodia

តើមានមធ្យោបាយអ្វីការពារ ឬទប់ស្កាត់ជាមុនទេ? ពេលអស់រដូវ !

តើមានមធ្យោបាយអ្វីការពារ ឬទប់ស្កាត់ជាមុនទេ? ពេលអស់រដូវ !
រូបភាពតំណាង (Google)

អស់​រដូវ ប្រៀប​ដូច​ជា​ដំណាក់​កាល​ថ្មី​មួយ​នៃ​ជីវិត​ដែល​ទាមទារ​ឱ្យ​ស្ត្រី​គ្រប់រូប ត្រូវ​​ចេះ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន បើ​ដូច្នេះ​តើត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ចៀសវាង​ដំណាក់កាល​នេះ ? តើ​មានការ​ព្យាបាល​ដែរឬទេ ? ​

រូបភាពតំណាង (ប្រភពៈ Google)

អស់​រដូវ គឺ​ជា​ការ​បញ្ឈប់​ទាំ​ងស្រុង​នូវ​ការ​ធ្លាក់​ឈាម​រដូវ​ដែលស្ត្រី​​តែ​ងមាន​ជា​រៀង​រាល់​ខែ​ ដោយ​​ស្ត្រី​អស់​(ពង)​មេជីវិតរលីង ពី​អូវែ​ររបស់​ខ្លួន។ មុន​នឹង​ចាប់​អស់​រដូវ ស្ត្រី​អាច​មាន​ជួប​អាការៈ ជា​ច្រើន​​ ដូច​ជា “ក្តៅ​ស្អុះ​ស្អាប់ បែក​ញើសពេល​យប់ អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សន្លាក់​ដៃ​ជើង ហើយ​ស្ត្រី​ខ្លះ​ស្រពន់​ដៃ​ជើង ​ខ្លះ​ទៀត​វិល​មុខ និងអាច​មាន​អារម្មណ៍​​មិនល្អ មួរមៅ ឆាប់​ខឹង ឆេវឆាវ ឬ​បាក់​​ទឹក​ចិត្ត គេង​មិន​លក់ អស់​ចំណង់​ផ្លូវ​ភេទ ភ្នាស​ស្ងួតក្រៀម ​ស្បែកក៏​ស្ងួត ​ជ្រុះ​សក់ “។ល។

Как справиться с приливами во время менопаузы? — ЗдоровьеИнфо
រូបភាពទំណាង (ប្រភពៈ Google)

ចុះ​តើ​មាន​មធ្យោបាយ​អ្វី​ការពារ ឬ​ទប់​ស្កាត់ជា​មុន​ មិន​ឱ្យ​មាន​រោគ​សញ្ញា​នេះ​កើត​ឡើង​ ​បាន​ទេ ?

គេ​មិន​អាច​ទប់ស្កាត់​ជាមុន​បាន​ទេ ! ប៉ុន្តែគេ​អាច​ព្យាបាល​​​បាន។ ​បើ​តាម​ក្បួនពេទ្យ​ ថ្នាំ​​អាច​ជួយ និង​ព្យាបាល​​ស្ត្រី​បាន​៨០%​ មិន​ឱ្យ​មាន​អាការៈ​ចេះ​តែ​ឡើង​កម្តៅស្អុះ​ស្អាប់​។ ការហាត់ប្រាណ ធ្វើកីឡា​កាយសម្បទា ទទួល​ទាន​អាហារ​ឱ្យ​ត្រឹម​ត្រូវ​​ បន្លែ​ត្រីសាច់​ ធ្វើ​សមាធិ ដើម្បី​អាច​​កាត់​បន្ថយ​អាការៈ​សញ្ញា​ធ្វើ​ទុក្ខ​មុន​អស់​រដូវ​មួយ​ចំនួន។ ​

អត្ថបទៈ សាន គឹមសួ

Related Articles