តម្រងនោមមនុស្សយើងគឺជាសរីរាង្គដ៏សំខាន់ ហើយវាក៏ត្រូវតែមានការយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អដែរ។ តម្រងនោមស្ថិតនៅសងខាងឆ្អឹងកងខ្នង មាននាទីច្រោះឈាម និងជាតិពុលចេញពីរាងកាយ។ រាល់ការប្រែប្រួលទាំងអស់រហូតដល់ការខូចខាតតម្រងនោមសុទ្ធតែអាចធ្វើឲ្យសរីរាង្គមួយនេះចុះខ្សោយបាន។
ខណៈពេលដែលជំងឺខ្សោយតម្រងនោមច្រើនតែមិនបង្ហាញអាការៈអ្វីទាំងអស់ក្នុងដំណាក់កាលដំបូង ដូច្នេះហើយទើបអ្នកត្រូវតែយល់ដឹងអំពីអាការៈសំខាន់ៗនៃការខ្សោយតម្រងនោមផង។ អាការៈអាចទៅរួច និងបញ្ជាក់ថាតម្រងនោមចាប់ផ្តើមខ្សោយហើយនោះអាចមានដូចជា៖
១-ទឹកនោមច្រើនពេក ឬមិនមានទឹកនោមគ្រប់គ្រាន់
២- ហើមជើង កែងជើង ឬប្រអប់ជើង
៣- ចង្អោជាប់រហូត
៤- ក្អយត
៥- រមួលសាច់ដុំ
៦- រមាស់
៧- អស់កម្លាំង
៨- ឈឺចាប់ ឬមានសម្ពាធក្នុងទ្រូង
៩- វង្វេងវង្វាន់
១០- ពិបាកដកដង្ហើមដោយគ្មានមូលហេតុ
មនុស្សម្នាក់ប្រហែលជាសម្គាល់ឃើញមានអាការៈមួយឬច្រើនខាងក្រោមនេះនៅពេលដែលតម្រងនោមឈប់ធ្វើការ៖
១-ឈឺខ្នង
២- ឈឺពោះ
៣- ក្តៅខ្លួន
៤- ឈាមច្រមុះ
៥- រាករូស
ការខ្សោយតម្រងនោមមានមូលហេតុរបស់វាច្រើនណាស់ ខណៈពេលដែលជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមគឺជាមូលហេតុញឹកញាប់នៃការខ្សោយតម្រងនោមតែម្តង។ កត្តាផ្សេងៗទៀតដែលជំរុញដល់ការខ្សោយតម្រងនោមកាន់តែខ្លាំងមានដូចជា៖
១-ជំងឺបេះដូង ឬគាំងបេះដូង
២- ការបង្ករោគធ្ងន់ធ្ងរ
៣- បញ្ហាផ្លូវទឹកម៉ូត្រ
៤- ថ្នាំព្យាបាលជំងឺមហារីក
៥- ការញៀនថ្នាំ
៦- ធាត់ជ្រុល
៧- ខ្សោះជាតិទឹកក្នុងខ្លួន
៨- គ្រួសតម្រងនោម
៩- មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺតម្រងនោម។
ទោះបីជាយ៉ាងណាក៏ដោយ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការ ឬបន្ថយការប្រឈមនឹងការខ្សោយតម្រងនោម៖
១-ញ៉ាំអាហារផ្តល់សុខភាព ជាពិសេសបន្លែ និងផ្លែឈើស្រស់
២- បន្ថយការញ៉ាំប្រៃដើម្បីចៀសវាងការលើសសម្ពាធឈាម
៣- ហាត់ប្រាណជាទៀងទាត់
៤- សម្រកទម្ងន់បើសិនជាអ្នកធាត់ជ្រុល
៥- ថែរក្សាជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងឈាមឲ្យបានល្អ
៦- ឈប់ជក់បារី
៧- ចូរលេបថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ
៨- ចូរធ្វើតេស្តរកមើលជំងឺតម្រងនោមជាពិសេសបើសិនជាអ្នកកំពុងតែប្រឈមមុខ
ប្រភព៖ Health.com