We TV Cambodia

៦ជំហាន ដើម្បីភ្ជាប់រូបថតពី iCloud ទៅឧបករណ៍ Android

៦ជំហាន ដើម្បីភ្ជាប់រូបថតពី iCloud ទៅឧបករណ៍ Android

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរបីនាក់ដែលប្រើទូរសព្ទប្រភេទAndroid និង IOS វាអាចមានការភ័ន្តច្រឡំក្នុងការរកវិធីដើម្បីតភ្ជាប់គ្នាក្នុងការផ្លាសប្ដូរអ្វីមួយ។

ដូច្នេះនៅពេលដែលអ្នកចង់ផ្ញើរូបភាពពីទូរសព្ទដែលជាប្រភេទ ទAndroid និង IOS​ អាចសាកល្បងតាមរបៀបដែលអ្នកប្រើប្រាស់ iCloud របស់ក្រុមហ៊ុន Apple អាចចូលប្រើរូបថតរបស់ពួកគេពីឧបករណ៍ Android ណាមួយដោយប្រើកម្មវិធីស្វែងរកអ៊ីនធឺណិត។

1. បើក Chrome សម្រាប់ Android ឬកម្មវិធីអ៊ីនធឺណិតផ្សេងទៀតដែលអ្នកបានទាញយក

2. ស្វែងរកគេហទំព័រអ៊ីនធឺណេតរបស់ iCloud នៅក្នុងកម្មវិធីអ៊ីនធឺណិត

3. បញ្ចូលឈ្មោះអ្នកប្រើនិងលេខសំងាត់ Apple ID របស់អ្នកដើម្បីចូលទៅ iCloud


4. ប្រសិនបើអ្នកចូលទៅ iCloud ពីឧបករណ៍ Android ថ្មីអ្នកត្រូវចុច “អនុញ្ញាត” នៅពេលត្រូវបានអនុញ្ញាតពីឧបករណ៍ដែលភ្ជាប់ជាមួយ Apple ID របស់អ្នក

5. បញ្ចូលលេខកូដផ្ទៀងផ្ទាត់ពីរកត្តាដែលបានផ្ញើទៅឧបករណ៍ភ្ជាប់លេខសម្គាល់ Apple  ហើយប្រសិនបើអ្នកបានបាត់បង់ឧបករណ៍ IOS ហើយត្រូវការចូលទៅឧបករណ៍អេនដ្រយសម្រាប់រកទូរស័ព្ទ iPhone របស់អ្នកនៅក្នុង iCloud អ្នកអាចចៀសពីជំហាននៃការផ្ទៀងផ្ទាត់កត្តាពីរដងនេះបាន។

6. ចុចជ្រើសរើស “រូបថត” ណាមួយ ឬទាំងអស់នៅក្នុង iCloud របស់អ្នក នោះអ្នកនឹងអាចចូលប្រើបាន។ ទោះយ៉ាងណាក៏ដោយប្រសិនបើទំហំផ្ទុក icloud របស់អ្នកពេញអ្នកប្រហែលជាមិនឃើញរូបថតទាំងអស់ដែលផ្ទុកនៅលើឧបករណ៍IOSរបស់អ្នកទេ៕

ប្រភព៖ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *