We TV Cambodia

៣ ប្រទេសនៃតំបន់អាស៊ីដែលមាននាវាមុជទឹក

៣ ប្រទេសនៃតំបន់អាស៊ីដែលមាននាវាមុជទឹក

ដោយ៖ ហួ ឆេងស៊ីម

ភ្នំពេញ៖ បើយោងតាមការសិក្សាស្រាវជ្រាវរបស់​ Global Fire Power មានតែ៣ប្រទេសប៉ុណ្ណោះនៃតំបន់អាស៊ីអាគ្នេយ៍ដែលមាននាវាមុជទឹក។ ប្រទេសទាំង៣នោះ រួមមានប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ ក្នុងចំណោម៣ប្រទេសនេះ វៀតណាមគឺជាប្រទេសមួយដែលមាននាវាមុជទឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ី។

  • ម៉ាឡេស៊ី៖ ប្រទេស​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ២គ្រឿង។ នាវា​ទាំង​ ២​នេះ ស្ថាបនា​រួច​រាល់ នៅ​ឆ្នាំ២០០៩ និង​ឆ្នាំ២០១០
  • ឥណ្ឌូណេស៊ី៖ ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ៥គ្រឿង​។ ក្នុង​ចំណោម​នាវា​ទាំង ៥គ្រឿង​នោះ មាន ៣គ្រឿង​កំពុង​តែ​ស្ថិត​នៅ​ការ​ផលិត​ដោយ​រោងចក្រ​កូរ៉េ​ខាង​ត្បូង​ ក្នុង​តម្លៃ​ជាង ១ប៊ីលាន​ដុល្លារ ហើយ​ ២ទៀត​ នាំ​ចូល​ពី​អាល្លឺម៉ង់
  • វៀតណាម៖ ប្រទេស​មួយ​នេះ មាន​នាវា​មុជ​ទឹក​ចំនួន ៦​គ្រឿង។ នាវា​មុជ​ទឹក​ទាំង ៦គ្រឿង​គឺ​សុទ្ធ​តែ​កុម្ម៉ង់​ទិញ​ពី​រុស្ស៊ី​កាល​ពី​ឆ្នាំ២០០៩ នៅ​ក្នុង​តម្លៃ​ជាង ២ប៊ីលាន​ដុល្លារ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *