We TV Cambodia

អាមេរិក អាចនឹងប្រឈមមុខការខ្វះខាតស្បៀងអាហារ ផ្នែកសាច់ ក្នុងកំឡុងពេល ផ្ទុះមេរោគ កូវីដ១៩

អាមេរិក អាចនឹងប្រឈមមុខការខ្វះខាតស្បៀងអាហារ ផ្នែកសាច់ ក្នុងកំឡុងពេល ផ្ទុះមេរោគ កូវីដ១៩

Smithfield Foods គឺជាក្រុមហ៊ុន រោងចក្រផលិតសាច់ជ្រូកយ៉ាងធំ លំដាប់ពិភពលោក​ នៅក្នុងប្រទេសអាមេរិក នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ន ខណៈដែល​បុគ្គលិកនៅទីនោះ មានអ្នកឆ្លងមេរោគ កូវីដ១៩ ដល់ទៅរាប់រយនាក់។

យោងតាមសេចក្ដីប្រកាស​របស់​អ្នកស្រី Kristi Noem អភិបាលរដ្ឋ South Dakota បានលើកឡើងថា បុគ្គលិក ក្រុមហ៊ុន កាប់ជ្រូក Smithfield Foods មានចំនួនដល់ទៅ២៣៨នាក់​ត្រូវរកឃើញថា មានផ្ទុកមេរោគ កូវីដ១៩ ដែលទិន្ន័យនេះ ស្នើរនឹង ៥៥% នៃអ្នកឆ្លងទូទាំងរដ្ឋ South Dakota ទាំងមូល។ អ្នកស្រីបានស្នើរដល់ ក្រុមហ៊ុននេះ ផ្អាកដំណើរការមួយរយៈសិន។ កន្លងមកក្រុមហ៊ុន មួយនេះក៏ធ្លាប់បានបិទរួចម្ដងទៅហើយដែរ ដើម្បីបញ្ជៀសពីការឆ្លង មេរោគ​នេះ។

អ្នកនាំពាក្យក្រុមហ៊ុនកាប់ជ្រូកនេះ បានលើកឡើងថា ចរន្ដនៃការនាំចេញសាច់ជ្រូកពីក្រុមហ៊ុន នេះមានចំនួនដល់ទៅ ៤ទៅ៥% ផ្គត់ផ្គង់ទូទាំងប្រទេសអាមេរិក។ តែក៏នៅមានក្រុមហ៊ុន ផ្សេងទៀតដែរ ដែលអាចនាំចេញសាច់ជ្រូក ប្រសិនជា ក្រុមហ៊ុន នេះត្រូវបិទ។ ក្រុមហ៊ុនផ្សេងទៀតមានដូចជា Tyson Foods, Cargill និង JBS USA ហើយក្រុមហ៊ុនទាំងនេះ ក៏ទំនងនៅមិនបានយូរដែរ ប្រសិនជា មេរោគនេះ​នៅតែមាន សន្ទុះនៃការឆ្លងខ្លាំងយ៉ាងនេះ។​

ការបិទក្រុមហ៊ុន កាប់ជ្រូកជាបន្ដបន្ទាប់​នឹងធ្វើឲ្យអាមេរិក ខ្វះខាតការផ្គត់ផ្គង់ស្បៀងផ្នែកសាច់ តាមបណ្ដាទីផ្សារលក់រាយក៏លែងមាន ​​ចំណែកផ្នែកកសិករចិញ្ចឹម​ក៏ប្រឈមមុខ​នឹងការ ខាតបង់នូវការចំណាយពេលចិញ្ចឹមសត្វដែរ។ វាជាការប៉ះពាល់ខ្លាំងណាស់ ប្រសិនជារដ្ឋសម្រេចបិទ ក្រុមហ៊ុន​មែននោះ។

អ្នកតំណាង ក្រុមហ៊ុន Smithfield Foods បានលើកឡើងបន្ថែមទៀតថា បើទោះបីជាក្រុមហ៊ុនត្រូវបិទទ្វារ ក៏ប៉ុន្ដែក្រុមហ៊ុន នៅតែបន្ដផ្ដល់ប្រាក់ឈ្នួលដល់បុគ្គលិក​ចំនួន ២សប្ដាហ៍បន្ដទៀត។ ចំណែកក្រុមហ៊ុនផ្សេងដែលមិនទាន់មានផលប៉ះពាល់ ពីមេរោគនេះ នៅតែបន្ដដំណើរការធម្មតា។ ​

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *