We TV Cambodia

អាជីវកម្មបច្ចុប្បន្នងាយប្រឈមនឹងការដួលរលំ បើមិនចេះប្រើប្រាស់បច្ចេកវិទ្យា

អាជីវកម្មបច្ចុប្បន្នងាយប្រឈមនឹងការដួលរលំ បើមិនចេះប្រើប្រាស់បច្ចេកវិទ្យា
បណ្ដាញសង្គមដែលអ្នកគួរចេះក្នុងសម័យឌីជីថល (ប្រភព៖ Google)

បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានដើរតួរយ៉ាងសំខាន់កក្នុងការអភិវឌ្ឍន៍សង្គម ស្ថាប័ន អង្គភាព ជាពិសេសគឺអាជីវកម្ម ដោយសារតែមនុស្សជាច្រើនបានចំណាយពេលយ៉ាងច្រើនទៅលើទូរសព្ទ និងបណន្ដាញសង្គម។

ការផ្សព្វផ្សាយលក់ទំនិញនៅលើហ្វេសប៊ុក (ប្រភព៖ Google)

អ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងគ្នាថា អាជីវកម្មក្នុងពេលបច្ចុប្បន្នងាយនឹងដួលរលំណាស់ បើសិនជាមិនចេះប្រើប្រាស់បច្ចេកវិទ្យា ពោលគឺប្រៀបបាននឹងការបើកអាជីវកម្មនៅកន្លែងដែលគ្មានមនុស្សរស់នៅអ៊ីចឹងឯង ព្រោះថា សព្វថ្ងៃមនុស្សស្ទើរតែគ្រប់គ្នាមានស្មាតហ្វូននៅក្នុងដៃ និងចំណាយពេលយ៉ាងច្រើនទៅលើបណ្ដាញសង្គមដូចជា Facebook, Instagram, និង YouTube ជាដើម។

ការដាក់លក់ទំនិញនៅលើវេបសាយ E-Commerce (ប្រភព៖ Google)

មួយវិញទៀត ស្ថិតក្នុងកំលុងពេល COVID-19 បែបនេះ អាជីវកម្មដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនោះនឹងកាន់តែងាយដួលរលំថែមទៀត ព្រោះមនុស្សជាច្រើនមិនសូវចេញពីផ្ទះនោះទេ ហើយការបញ្ជាទិញទំនិញរបស់អតិថិជនគឺប្រើប្រាស់បច្ចេកវិទ្យាជាចម្បង ដែលវាផ្ដល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជនផងដែរ។

ការឡាយហ្វេសប៊ុកដើម្បីលក់ផលិតផលរបស់អ្នក (ប្រភព៖ Google)

យ៉ាងណាក៏ដោយ អាជីវកម្មទាំងអស់ក្នុងពេលបច្ចុប្បន្ននេះ គួរតែចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រតិបត្តិការ និងផ្សព្វផ្សាយព័ត៌មានពីផលិតផល និងអាជីវកម្មរបស់ខ្លួន ទោះបីជាស្ថានភាព COVID-19 បញ្ចប់ទៅវិញក៏ដោយ ព្រោះមនុស្សបានចាប់ផ្ដើមផ្លាស់ប្ដូរការរស់នៅរបស់ពួកគេពីបែបបទធម្មតាដោយការជួបមុខផ្ទាល់ មកជាការរស់នៅបែបឌីជីថលវិញ ដោយប្រើប្រាស់អ៊ីនធឺណេត។

ការលក់ទំនិញនៅលើកម្មវិធី Instagram (ប្រភព៖ Google)

សូមជម្រាបថា បច្ចុប្បន្ននេះ អាជីវកម្មជាច្រើនបានរីកលូតលាស់យ៉ាងឆាប់រហ័សដោយសារតែការបត់បែន និងចាប់យកបរិបទបែបឌីជីថលបានទាន់ពេលវេលា ប៉ុន្តែជាមួយគ្នានេះដែរ​ក៏មានអាជីវកម្មមួយចំនួនបានដួលរលំផងដែរ ដោយសារតែមិនបានយល់ និងបត់បែនតាមការរីកចម្រើនរបស់បច្ចេកវិទ្យាបានទាន់ពេលវេលា។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *