We TV Cambodia

អស្ចារ្យណាស់ កម្ពុជាជឿជាក់ថាអាចព្យាបាល កូរ៉ូណា ជាសះស្បើយបាន១០០%

អស្ចារ្យណាស់ កម្ពុជាជឿជាក់ថាអាចព្យាបាល កូរ៉ូណា ជាសះស្បើយបាន១០០%

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់ទៅភ្នាក់ងារព័ត៌មានក្នុងស្រុក​កាលពីព្រឹកមិញថា ក្រុមគ្រួពេទ្យកម្ពុជាជឿជាក់ថាអាចព្យាបាល​បុរសជនជនជាតិ ដែលផ្ទុមមេរោគកូរ៉ូណា ឲ្យជាសះស្បើយ១០០ភាគរយ ព្រោះស្ថានភាពជាក់ស្ដែង ខណៈឥឡូវហ្នឹង គាត់ ហាក់ដូចជា ជាសះស្បើយ។ លោកបានបញ្ជាក់បន្ថែមទៀតថា បុរសវ័យចំណាស់ ដែលមានផ្ទុក មេរោគ កូរ៉ូណា ហើយត្រូវបាន ទទួលបានការការពារ ពីក្រុមគ្រូពេទ្យ ពេលនេះសុខភាបគាត់លែងមានសញ្ញា បង្ហាញដូចជា ក្អក ផ្ដាសាយ ដូចមុនហើយទៀត​ហើយ ពោល គាត់អាចមានសភាពធម្មតា។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ថែមទៀថា កម្ពុជាអាចនឹងបញ្ជូនគាត់ត្រលប់ទៅប្រទេសចិនវិញ​ក្នុងរយៈពេលមួយដ៏ខ្លី ប៉ុន្ដែខណៈពេលនេះ ទោះបីគាត់មានអាការៈប្រសើរឡើងវិញច្រើនមែន តែក្រុម​គ្រូពេទ្យ នៅតែបន្ដតាមដាន ពីស្ថានភាពគាត់ ហើយនឹងរក្សាគាត់ក្នុងបន្ទប់ដាច់ដោយឡែកផងដែរ។​

គូសបញ្ជាក់ផងដែថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានមេរោគកូរ៉ូណានោះទេ។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *