We TV Cambodia

សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០២១ ខាងមុខនេះ ប្រាក់ខែមន្ត្រីរាជការមិនត្រូវបានដំឡើងនោះទេ

សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០២១ ខាងមុខនេះ ប្រាក់ខែមន្ត្រីរាជការមិនត្រូវបានដំឡើងនោះទេ

នៅឆ្នាំ២០២១ ខាងមុខនេះ មន្ត្រីរាជការមិនត្រូវបានដំឡើងប្រាក់ខែនោះទេ ពោលគឺត្រូវរក្សាឲ្យនៅដដែល ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនតាន់មានភាពច្បាស់លាស់នៅឡើយនោះទេ។ នេះបើយោងតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ។

ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា សម្រាប់អតីតយុទ្ធជន និងអ្នកចូល​និវត្តន៍​មុន​ៗ គឺនៅតែបន្តការដំឡើងប្រាក់ខែចូលនិវត្តន៍ដដែល ដើម្បីឱ្យប្រាក់អ្នក​ចូលនិវត្តន៍មុនកើនឡើងប្រហាក់ប្រហែលនឹងអ្នកដែលទើបចូលនិវត្តន៍ដែរ។

ជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីដំឡើងប្រាក់ខែដល់អ្នកចូលនិវត្តន៍ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ១០លានដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *