We TV Cambodia

សម្ដេចតេជោ ហ៊ុន សែន​ ស្នើរសុំ ឱ្យបន្តអនុវត្តន៏វិធានការ ៣ កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល

សម្ដេចតេជោ ហ៊ុន សែន​ ស្នើរសុំ ឱ្យបន្តអនុវត្តន៏វិធានការ ៣ កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ យោងតាមការផ្សាយផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន​ សែន ថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធ ស្ថានភាពកូវិដ ១៩ និងការទិញវ៉ាក់សាំង បានឱ្យថា បើទោះបីជាយើង  គ្រប់គ្រង​ ស្ថានភាពអ្នកឆ្លងបានក៏ពិតមែន ក៏ប៉ុន្តែ សម្តេចស្នើសុំឱ្យប្រជាពលរដ្ធខ្មែរទាំងអស់បន្តអនុវត្តន៏វិធានការទាំងបី តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលរួមមាន៖​

  1. ផ្អាកការជួបជុំ ការមានកម្មវិធី ជប់លៀង ឬ ពិធីផ្សេងៗ ដែលលើសពី២០នាក់
  2. ពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬសាប៊ូ ជានិច្ច
  3. កុំទៅទីកន្លែងណា​ ដែលហប់ បិតជិត​ ឬ ចង្អៀត

យ៉ាងណាមិញ គួរជម្រាបផងដែរថា តាមអនុសាសន៏ចុងក្រោយ របស់សម្ដេចតេជោ ហ៊ុន សែន គឺស្នើរសុំមិនឱ្យមានការរើសអើង អ្នកមានវិជ្ជមានកូនវិដ ១៩​​ ដូចអ្នកជំងឺអេសដ៏ដែរ។

អត្ថបទដោយ៖ ពិសី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *