We TV Cambodia

វៀតណាមកាន់តែធ្ងន់ធ្ងរលើបញ្ហាកូវីដ១៩ ខណៈអ្នកស្លាប់កើនដល់ ២១នាក់

វៀតណាមកាន់តែធ្ងន់ធ្ងរលើបញ្ហាកូវីដ១៩ ខណៈអ្នកស្លាប់កើនដល់ ២១នាក់
ប្រជាជនក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ប្រទេសវៀតណាមកំពុងបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងយ៉ាងរហ័សនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារតែកូវីដ១៩ ខណៈគិតមកទល់ពេលនេះ អ្នកស្លាប់នៅវៀតណាមបានកើនដល់ ២១នាក់ឯណោះ។

ការយកសំណាកដើម្បីធ្វើតេសត្តរកកូវីដ១៩ (ប្រភព៖ Google)

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីរកឃើញករណីឆ្លងក្នុងសហគមន៍ ដែលបានរុញឲ្យចំនួនអ្នកឆ្លងកើនពីជាង ៣០០នាក់ រហូតដល់ជាង ៩០០នាក់ត្រឹមថ្ងៃសុក្រ ទី១៤នេះ។ មិនតែប៉ុណ្ណោះ វាបានជម្រុញវៀតណាមសម្រេចបិទសាលារៀនមួយចំនួនវិញផងដែរ ក្រោយបើកឡើងវិញបានប្រមាណ ៣ខែ។

សាលារៀនជាច្រើនក្នុងប្រទេសវៀតណាមត្រូវបានបិទ (ប្រភព៖ Google)

លើសពីនេះទៅទៀត ក្រសួងសុខាភិបាល និងរដ្ឋាភិបាលវៀតណាមបានធ្វើការបិទទីក្រុងមួយចំនួន និងឈានដល់ការធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សរាប់ម៉ឺននាក់ ហើយជាលទ្ធផល ចំនួនអ្នកឆ្លងចេះតែបន្តកើនឡើងឥតឈប់ឈរ។ ទោះយ៉ាងណា នេះក៏ជាការព្រួយបារម្ភដែរសម្រាប់កម្ពុជា ខណៈវៀតណាមជាប្រទេសជិតខាងកម្ពុជា ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្មជាញឹកញាប់។

ស្ថានភាពទីក្រុងក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

សូមជម្រាបផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ វៀតណាមមានអ្នកឆ្លងកូវីដសរុបចំនួន ៩១១នាក់ ក្នុងនោះមាន ២៨នាក់ជាករណីថ្មី និងមានអ្នកស្លាប់ចំនួន ២១នាក់ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *