We TV Cambodia

រោងចក្រកិនថ្មតម្លៃរាប់លានដុល្លារមួយ ទើបនឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ស្ពឺ

រោងចក្រកិនថ្មតម្លៃរាប់លានដុល្លារមួយ ទើបនឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនលំដាប់យក្សមួយក្នុងប្រទេសកម្ពុជា ទើបនឹងបានសម្ពោធរោងចក្រកិនថ្មតម្លៃរាប់លានដុល្លារមួយក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលវានឹងជួយបម្រើឲ្យវិស័យសំណង់នៅកម្ពុជាទាំងមូល។

លោក John Macaulay អ្នកគ្រប់គ្រងរោចក្រកិនថ្មរបស់ក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា រោងចក្រកិនថ្មនេះ ជារោងចក្រលំដាប់ពិភពលោកមួយ ដែលមានបំពាក់ទៅដោយគ្រភងចក្រទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីធានាដល់ការកិនថ្មឲ្យមានគុណភាពខ្ពស់ ត្រឹមត្រូវតាមទមហំដែលបានកំណត់ និងមានសុវត្ថិភាពផងដែរ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ការបន្ថែមនូវអាជីវកម្មថ្មីមួយទៀតនេះ គឺជាការបោះជំហានទៅមុខឥតឈប់ឈរ ដែលស្ថិតក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់របស់ក្រុមហ៊ុនជីប ម៉ុង។

សូមបញ្ជាក់ថា រោងចក្រកិនថ្មនេះ ជារោងចក្រដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា និងបានជម្រុញឲ្យក្រុមហ៊ុន ជីប ម៉ុង ក្លាយជាក្រុមហ៊ុនធំជាងគេមួយដែរក្នុងវិស័យសំណង់នៅកម្ពុជា។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *