We TV Cambodia

មានអ្នកដឹងទេថា  ហេតុអ្វីបានជាមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី ?

មានអ្នកដឹងទេថា  ហេតុអ្វីបានជាមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី ?

សម័យនេះទៅហើយ គ្មានអ្នកណាដែលមិនស្គាល់ពាក្យថា “ថតរូបស៊ែលហ្វី“ នោះទេ! ទាំងបុរសនិងស្រ្តី ជាពិសេស គឺមនុស្សស្រីតែម្តង គឺពួកគាត់ចូលចិត្តថតរូបជាងមនុស្សប្រុស។​ វាជារឿងធម្មតាទេ​​ នៅពេលដែលយើងមានផ្ទៃមុខស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងកាបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ។

​​ការថតរូបអាចកាត់បន្ថយជម្លោះ រវាងមនុស្សស្រី និង កញ្ចក់ឆ្លុះ ស្តាប់មើលទៅរាងធ្ងន់បន្តិច ប៉ុន្តែវាជាការពិត ចំពោះមនុស្សស្រីដែលមិនសូវមានរូបរាងស្អាត ឬ មិនមានមុខមាត់ស្អាត ពួកគេមិនសូវចូលចិត្តឆ្លុះកញ្ចក់រយៈពេលយូរនោះទេ ប៉ុន្តែពួកគេបែរជាចូលចិត្តបើកកាម៉េរ៉ាមុខទូរស័ព្ទដៃ ជំនួសកញ្ចក់ឆ្លុះទៅវិញ ។​​​ មិនត្រឹមតែប៉ុណ្ណឹងទេ ស្រ្តីភាគច្រើនតែងតែបើកកាមេរ៉ាមុខទូរស័ព្ទដៃ ចុចថតហើយ ថតទៀត ថតរហូតទាល់តែពួកគេ អាចទទួលបានរូបថតដែលល្អឥតខ្ចោះមួយ និងបង្ហោះក្នុងបណ្តាញសង្គមបាន។

កាមេរ៉ាស៊ែលហ្វី​មកដល់យុគសម័យនេះ កាន់តែទំនើបជាងមុន ព្រោះអាចកំណត់ចំនួននាទីមុនពេលថត ហើយវាក៏ជាឱកាសមួយដើម្បីឲ្យលោកអ្នកមានឱកាសរៀបចំខ្លួនឯង ឲ្យបានសមរម្យមុនពេលថតរូប។​ ដោយផ្អែកលើមូលហេតុដ៏សាមញ្ញទាំងបីនេះ​ ទើបមនុស្សស្រីភាគច្រើននិយមប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ សឹងតែគ្រប់ម៉ូឌែលចេញថ្មីម្តងៗ ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *