We TV Cambodia

ព្រះបរមរាជវាំងនឹងផ្អាកមិនឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាជាបណ្តោះអាសន្ន

ព្រះបរមរាជវាំងនឹងផ្អាកមិនឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាជាបណ្តោះអាសន្ន
ព្រះបរមរាជវាំង (ប្រភព៖ Google)

កាលពីម្សិលមិញ ក្រសួងព្រះបរមរាជវាំងបានប្រកាសបិទជាបណ្តោះអាសន្ននូវការចូលទស្សនាព្រះបរមរាជវាំង ដោយសារតែការរីករាលដាលនៃមេរោគ COVID-19 នៅទូទាំងសកលលោក។ ការផ្អាកនេះដែរនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ ចំណែកការបើកឲ្យចូលទស្សនាវិញនៅពេលណា ព្រះបរមរាជវាំងនឹងជូនដំណឹងនៅពេលក្រោយ។

សេចក្ដីជូនដំណឹងរបស់ព្រះបរមរាជវាំង (ប្រភព៖ facebook)

សូមបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃព្រហស្បត្តិ៍នេះ កម្ពុជាមានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ៣៧ករណី និងបានជាសះស្បើយចំនួនមួយករណី។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *