We TV Cambodia

ពូកែគេងស្រម៉ុកមែនទេ?​ តោះមកសាកល្បងឳសថបែបធម្មជាតិម្ដងមើល

ពូកែគេងស្រម៉ុកមែនទេ?​ តោះមកសាកល្បងឳសថបែបធម្មជាតិម្ដងមើល

ការគេងស្រម៉ុក គឺជាបញ្ហាទូទៅមួយដែលកើតឡើងចំពោះមនុស្សជាច្រើន មិនថាប្រុស ឬស្រី​​​ ចាស់​ ឬក្មេងនោះទេ។ វាបណ្ដាលមកពីភាពធាត់, ការទទួលទានគ្រឿងស្រវឹង, កំហាកនៅក្នុងបំពងក ឬច្រមុះច្រើនពេក។ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែអ្នកដែលគេងក្បែរក៏មានការរំខានផងដែរ។ ដើម្បីកម្ចាត់ការរំខានដោយតែសំលេងស្រម៉ុក អ្នកគួរតែសាកល្បងឱសថធម្មជាតិមួយប្រភេទ ដែលផ្សំឡើងពី ខ្ញី, ការ៉ុត, ផ្លែប៉ោម និងក្រូចឆ្មា ។
ធាតុផ្សំ៖
– ខ្ញី ១មើម
– ការ៉ុត ២មើម
– ប៉ោម ២ផ្លែ
– ក្រូចឆ្មា មួយចំហៀង

របៀបធ្វើ៖
– ក្រឡុកគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នា ឬចម្រាញ់យកទឹកមួយមុខៗសិន ទើបលាយបញ្ចូលគ្នាតាមក្រោយ។
– បន្ទាប់មក ទទួលទានមុនពេលចូលគេងមួយម៉ោង តែត្រូវអនុវត្តរាល់ថ្ងៃ។

ភេសជ្ជ:ធម្មជាតិមួយប្រភេទនេះសម្បូរវីតាមីន C ដែលអាចលាងសម្អាតរន្ធច្រមុះ និងផ្លូវដង្ហើម។ ម្យ៉ាងវិញទៀត ខ្ញីអាចជួយបន្ធូរបន្ថយសម្ពាធខ្យល់ចេញចូលតាមច្រមុះ ខណ:ដែលផ្លែប៉ោម និងការ៉ុត អាចជម្រះតំបន់ទាំងមូលនៃច្រមុះ។ ការគេងស្រម៉ុកមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុខភាពនោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ប្រសិនបើអ្នកមិនព្រមព្យាបាលឲ្យបានត្រឹមត្រូវ ឬស្វែងរកជំនួយពីផ្នែកវិជ្ជសាស្ត្រ៕

ប្រែសម្រួលដោយ៖​ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *