We TV Cambodia

ពាក្យទាំងនេះអាចជំនួសនៃក្ដីស្រលាញ់បានយ៉ាងងាយ ដើម្បីចងចិត្តមនុស្ស ដែលអ្នកស្រលាញ់

ពាក្យទាំងនេះអាចជំនួសនៃក្ដីស្រលាញ់បានយ៉ាងងាយ ដើម្បីចងចិត្តមនុស្ស ដែលអ្នកស្រលាញ់
រូបភាពតំណាង

មនុស្សស្រី គឺជាកម្លាំងចលករយ៉ាងសំខាន់ ដែលធ្វើអោយទំនាក់ទំនងស្នេហា មានភាពគង់វង្ស ជាពិសេសគឺការពេលប្រើពាក្យសំដីនៅក្នុងការរស់នៅប្រចាំថ្ងៃជាមួយគ្នា។ ខាងក្រោមនេះ ជាពាក្យសម្តី ដែលអ្នកគួរតែ ប្រើវាជាមួយមនុស្សដែលអ្នកស្រលាញ់ ៖

ខ្ញុំមានសំណាង ដែលមានវត្តមានអ្នកនៅក្នុងជីវិត៖ ជាឃ្លាលើកទឹកចិត្ត ចំពោះដៃគូរ ព្រោះវាធ្វើអោយគាត់មានអារម្មណ៌ថា អ្នកអោយតម្លៃវត្តមានរបស់គាត់នៅក្នុងជីវិតអ្នក។

អ្នកពូកែណាស់៖ ជាឃ្លាបង្ហាញអំពីការសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ មិនថាជាការងារ ការសិក្សា ជីវិតរស់នៅប្រចាំថ្ងៃ ហើយវាក៏ធ្វើអោយគាត់មានអារម្មណ៌ថា ទោះបីពេលនេះគាត់គ្មានអ្នកណា តែត្រឹមមានអ្នកគឺគ្រប់គ្រាន់ហើយសម្រាប់គាត់។

រូបភាពតំណាង

អរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកធ្វើដើម្បីខ្ញុំ ៖ ការស្រលាញ់ មិនទាមទារការតបស្នងអីនោះទេ តែយ៉ាងណាមិញ អ្នកគួររៀននិយាយពាក្យថា អរគុណ ចំពោះក្តីស្រលាញ់ ដែលដៃគូររបស់អ្នកផ្តល់អោយអ្នក។

ខ្ញុំសុំទោស ពិតមែន ៖ វាជាការដឹងខុស ដែលអ្នកត្រូវតែទទួល និយាយវាចេញមក នៅពេលដែលអ្នកដឹងកំហុស និងទទួលថាអ្នកពិតជាបានធ្វើវាពិតមែន។

ខ្ញុំជឿជាក់លើអ្នក ហើយក៏ជឿថាអ្នកធ្វើបាន៖ ភាពជឿជាក់របស់មនុស្សពីរនាក់ដែលស្រលាញ់គ្នា ជារឿងសំខាន់ ហើយអ្វីដែលសំខាន់ជាងនេះ គឺពាក្យសំដីនៃភាពជឿជាក់។

រូបភាពតំណាង

អ្នកអស្ចារ្យណាស់ ៖ នៅពេលនរណាម្នាក់ធ្វើអ្វីមួយ ដែលជោគជ័យ អ្នកគួរតែលើកសរសើរជាមួយពាក្យសម្តីដែលធ្វើអោយគាត់មានអារម្មណ៌ថា វាជាពាក្យដែលចេញពីមនុស្សពិសេសរបស់គាត់ ហើយជាពាក្យដែលមិនមែននិយាយអោយតែបានៗ។

អ្នកមានភាពទាក់ទាញណាស់ ៖ អ្នកគួរផ្តល់អោយដៃគូរនូវពាក្យសម្តី នៃភាពទាក់ទាញ ជំនួសអោយការបង្អាប់គាត់ ព្រោះវាគ្មានផលចំនេញសម្រាប់ទំនាក់ទំនងអ្នកទាំង២នោះទេ។

អ្នកតែងធ្វើអោយខ្ញុំញញឹម ៖ ឃ្លាខ្លីៗ តែស្តាប់ហើយ ធ្វើអោយម្ខាងទៀតញញឹមបិទមាត់មិនជិត។

ខ្ញុំចង់អោយអ្នកមានវត្តមាននៅពេលនេះ ក្បែរខ្ញុំ ៖ ភាសាបែបស្នើរសុំ ដែលធ្វើអោយដៃគូររបស់អ្នក មានក្តីសុខ ព្រោះតែអ្នកតែងចង់មានវត្តមានរបស់គាត់នៅក្បែរខ្លួនរបស់អ្នក។

រូបភាពតំណាង

 

ប្រែសម្រួល៖ គឹមសួ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *