We TV Cambodia

ពណ៌អណ្ដាតអាចបញ្ជាក់ពីបញ្ហាសុខភាព!

ពណ៌អណ្ដាតអាចបញ្ជាក់ពីបញ្ហាសុខភាព!
រូបភាពតំណាង

ចំពោះអ្នកដែលមានសុខភាពល្អ គឺអណ្ដាតរបស់ពួកគេមានស្រទាប់ស្ដើងនៅលើផ្ទៃខាងលើដែល បង្ហាញថា ប្រព័ន្ធរំលាយអាហារធ្វើការបានល្អណាស់។ ខាងក្រោមនេះគឺពណ៌អណ្ដាតដែលបញ្ចាក់ពីបញ្ហាសុខភាព៖

  • អណ្ដាតពណ៌ខៀវ

សញ្ញាដែលបញ្ចាក់ប្រាប់ថា រាងកាយរបស់យើងកំពុងតែខ្វះ អុកស៊ីសែន ហើយមានឈាមរត់មិនស្មើរ។ បើសិនជាអ្នកមានអាការៈបែបនេះ គឺគួរតែប្រញ៉ាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ​ដើម្បីទទួលយកការព្យាបាល។ វាកើតឡើងនៅពេលដែលមានការឬមខាននៃឈាមជំងឺខ្សោយបេះដូងនិង កត្តាផ្សេងទៀត។

រូបភាពតំណាង
  • អណ្ដាតពណ៌ខ្មៅ

សញ្ញាដែលកម្រកើតណាស់។ នៅពេលដែលមានបាក់តេរីតោងអណ្ដាតនឹងប្រែទៅជាពណ៌លឿងត្នោត ក្រោយមកវានឹងប្ដូរទៅជាពណ៌ខ្មៅ។

  • អណ្ដាតពណ៌ក្រហមនៅលើគែមអណ្តាត

សញ្ញាអាចបញ្ចាក់ប្រាប់ថា អ្នកកំពុងតែប្រើប្រាស់គ្រឿងក្រអូបហួសកំរឹត ដែលក្នុងនោះមានទាំងការទទួលទានអាហារដែលមានជាតិខ្លាញ់ ឬស្រា។ រោគសញ្ញាទាំងនេះ បានកើតឡើងចំពោះអ្នកដែលមានជំងឺរលាកពោះវៀនធំ។

  • អណ្តាតពណ៌លឿង
រូបភាពតំណាង

អណ្ដាតពណ៌លឿងជារោគសញ្ញាបង្ហាញថាកើតជំងឺខាត់លឿង ប៉ុន្តែកម្រកើតណាស់។

  • អណ្ដាតពណ៌ផ្កាឈូក

សញ្ញាដែលបង្ហាញថា កើតជំងឺរលាក និងខ្វះវីតាមីន B2 ហើយអណ្ដាតផ្កាឈូកនេះថែមទាំងបង្ហាញថាស្រ្តីកំពុងមានបញ្ហាវដ្តរដូវយ៉ាងធ្ងន់ធ្ងរ។

ប្រែសម្រួលៈ គឹមសួ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *