We TV Cambodia

ផ្សារទំនើបAEONពង្រើកយុទ្ធសាស្រ្តទីផ្សារកាន់តែច្រើននៅកម្ពុជា

ផ្សារទំនើបAEONពង្រើកយុទ្ធសាស្រ្តទីផ្សារកាន់តែច្រើននៅកម្ពុជា

ដោយៈ សាំ ឧត្តម

AEON: ក្រុមហ៊ុនអភិវឌ្ឍន៏ផ្សារទំនើបAEONកំពុងធ្វើការវាយលុកទីផ្សារនិងពង្រើកខ្លួនបន្តទៀតក្នុងប្រទេសកម្ពូជាដោយបង្កើតនូវគម្រោងថ្មីនិងការសាងសង់បន្តគ្នានៅតាមតំបន់អភិវឌ្ឍន៏(តំបន់រណប)ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនAEON MALL Co, Ltd ដែលមានទីផ្សារមកពីប្រទេសជប៉ុនកំពុងធ្វើការបោះទុនវិនិយោគលើផ្នែកផ្សារទំនើបក្នុងប្រទេសកម្ពុជាគូរអោយកត់សម្គាល់ជាខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ដោយមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំទើបបណ្តាក់ចិត្តក្រុមហ៊ុនជប៉ុនមួយនេះមកវិនិយោគផ្សារទំនើបជាបន្តបន្ទាប់នៅកម្ពុជា។នាពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សារគម្រោងថ្មីជាបន្តទៀត។ ក្រុមហ៊ុនផ្សារទំនើបAEON MALL Cambodia ដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនAEON MALL GROUPមិនងាកក្រោយចំពោះការមកបណ្តាក់ទុននៅកម្ពុជានោះទេដោយមើលឃើញពីភាពរីកចម្រើនលើវិស័យអចលទ្រព្យ សំណង់ និងផ្សារទំនើបក្នុងប្រទេសកម្ពុជា។

រហូតមកដល់បច្ចុប្បន្នផ្សារទំនើបAEON MALL បានលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញចំនួន២ហើយដោយ AEON 1 ស្ថិតនៅក្នុងខណ្ឌដូនពេញចំកណ្តាលទីក្រុងភ្នំពេញទំហំនៃផ្ទៃនៃការសាងសង់ចំនួន៧ហិកតា ដោយបានបើកដំណើរការកាលពីចុងខែមិថុនា ឆ្នាំ២០១៤។ ដោយឡែកAEONIIមានឈ្មោះថា«ផ្សារទំនើបAEON SEN SOK CITY MALL »សាងសង់លើផ្ទៃដីសរុបប្រមាណ១០ហិកតាមានទំហំធំជាង AEON Mall1 ប្រហែល ១.៤ដង។ ក្រោមទុនវិនិយោគរប្រមាណ២០០លានដុល្លារ របស់ក្រុមហ៊ុនជប៉ុន ដែលសាងសង់នៅក្នុងខណ្ឌសែនសុខ នៃទីក្រុងភ្នំពេញ។

គួសបញ្ជាក់ផងដែរថាក្រុមហ៊ុនAEON Co,Ltd បានចេញគម្រោងសាងសង់ផ្សារទំនើបAEONទី៣និងទី៤ដោយទី៣ដែលមានឈ្មោះថា«AEON ING CITY» មានទីតាំងនៅភាគខាងត្បួងរាជធានីភ្នំពេញនោះគឺតំបន់ទីក្រុងរណបING city ដែលភ្ជាប់នូវខណ្ឌចំនួន៣គឺ ខណ្ឌចម្ការមន ខណ្ឌដង្កោរ និងខណ្ឌមានជ័យ សរុប២៥៧២ហិកតា វិនិយោគក្រោមទឹកប្រាក់សាងសង់ប្រមាណ៣០០លានដុល្លារ ដែលមានទំហំធំជាង ទី១និងទី២ពាក់កណ្តាល។

អ្វីដែលគួរឲ្យចាប់អារម្មណ៏លើសពីការវិនិយោគរបស់ក្រុមហ៊ុនAeon sនេះគឺថាផ្សារមួយនេះបានផ្តល់ជូនអតិថិជននូវសេវាកម្មបង់រំលោះដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពក្នុងការទិញទំនិញស្ថិតនៅតម្លៃខ្ពស់។ តួយ៉ាងផលិតផលនិងរបស់ប្រើប្រាស់ជាច្រើនដែលមានក្នុងផ្សារសុទ្ធតែនាំចូលពីប្រទេសជប៉ុនផ្ទាល់និងមកពីបណ្តាលប្រទេសនានាលើពិភពលោកដែលមានគុណភាពល្អ ផ្តល់ភាពទុកចិត្តជូនអតិថិជន។

បើយោងទៅតាមការលើកឡើងរបស់លោក ម៉ាកុតុ យ៉ាជីម៉ា ក្នុងគេហទំព័រសប្បាយញូស បានអោយដឹងថាក្នុង១ថ្ងៃមានអតិថិជនអញ្ជើញមកកម្សាន្តនៅទីនេះប្រហែល ៣ ម៉ឺននាក់ ឯថ្ងៃចុងសប្ដាហ៍ឬថ្ងៃបុណ្យទានផ្សេងៗមានចំនួនប្រហែល៥ទៅ៦ម៉ឺននាក់ផងដែរ។

លោកមានប្រសសន៏ថា៖ «មានកត្តាជាច្រើនដែលជំរុញចិត្តអតិថិជនចង់មកផ្សារនេះ ដោយសារតែយើងព្យាយាមរកអ្វីដែលថ្មីជូនអតិថិជន។ ការបង្កើតនូវអ្វីដែលបង្កលក្ខណៈងាយស្រួលដល់អតិថិជនដូចជាបានសង់ចំណតថ្មីមួយចំនួន ដើម្បីចៀសវាងការកកស្ទះ ព្រមទាំងការរចនាតុបតែងបន្ថែមរបស់ផ្សារឲ្យមើលទៅប្រែមុខមាត់ថ្មី ក៏ដូចជាដើម្បីភាពទាក់ទាញនិងស្រស់ស្អាតផងដែរ»។

ស្របពេលគ្នានេះដែរក្រុមហ៊ុនAEON MALL Co, Ltd កីមានក្រុមហ៊ុនបុត្រសម្ព័ន្ធប្រមាណ៣០០កន្លែងនៅក្នុងតំបន់អាស៊ី ដូចជា កម្ពូជា វៀតណាម ចិន សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងជាច្រើនទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *