We TV Cambodia

ផ្កាម្លិះ មានគុណប្រយោជន៏ជាងផ្កាដទៃបន្ទាប់ពីក្លិនក្រអូប

ផ្កាម្លិះ មានគុណប្រយោជន៏ជាងផ្កាដទៃបន្ទាប់ពីក្លិនក្រអូប

​​បច្ចុប្បន្ន ផ្កាមិ្លះ​ គឺជាបុប្ផាមួយប្រភេទដែលមានក្លិនក្រអូប។ មិនត្រឹមតែអាចយកវាទៅធ្វើជាតែ​ឆុងសម្រាប់ទទួលទានប៉ុណ្ណោះនោះទេ តែផ្កា​ម្លិះនេះ​ក៏បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាពផងដែរ។ ផ្កា​ម្លិះស្រស់ យើង​អាចយកវាទៅក្រង​ជាភួង​ សម្រាប់ថ្វាយព្រះ និងបួងសក់ជាដើម។ លោកអ្នកប្រហែលជាមិនធ្លាប់គិតទេថា ផ្កាម្លិះ​អាចប្រើសម្រាប់​ថែរក្សាសម្រស់​បានទៀតផង?

 

ផ្កាម្លិះ មាន​លក្ខណះសម្បត្តិ​ផ្តល់​សំណើម​ស្បែក ដែល​វា​មាន​សារៈសំខាន់​ជា​ច្រើន​សម្រាប់ជួយថែរក្សា​​សម្រស់​របស់​បងប្អូន​ស្ត្រី​ៗ។ ក្នុងចំណោមគុណសម្បតិទាំងនោះ គេក៏អាចប្រើវា ព្យាបាលមុនលើផ្ទៃមុខ​បានដែរ ព្រោះវា ​អាចប្រើ​ក្នុង​ការ​ព្យាបាល​បញ្ហា​មុន​បាន​យ៉ាង​ងាយស្រួល ។

វិធីធ្វើ​៖

កិន​ផ្កាម្លិះ​ឲ្យ​ម៉ត់​​ ហើយ​បន្ថែម​ទឹកដោះគោ បន្ទាប់​មកវាមកធ្វើជាម៉ាស​បិទ​នៅ​លើ​មុខ ​​ឱ្យ​បាន​ទៀងទាត់​។ ម៉ាស់​នេះ អាច​ជួយ​បំបាត់​បញ្ហា​មុ​ន​នៅ​លើ​មុខ​បាន​យ៉ាង​ងាយស្រួល បន្ទាប់មកលាងសម្អាតជាមួយទឹកធម្មតា​។​ ធ្វើបែបនេះ​មួយអាទិត្យពីរដង នោះលោកអ្នកនិងឃើញអំពីប្រសិទ្ធិភាពលើស្បែកមុខរបស់អ្នក។

ប្រែសម្រួលដោយ៖ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *