We TV Cambodia

ផលប៉ះពាល់ធ្ងន់ធ្ងរ បណ្ដាលមកពីការលាបឡេខុស ដែលអ្នកមិនធ្លាប់ដឹង

ផលប៉ះពាល់ធ្ងន់ធ្ងរ បណ្ដាលមកពីការលាបឡេខុស ដែលអ្នកមិនធ្លាប់ដឹង
រូបភាពតំណាង

បច្ចុប្បន្នមានអ្នកយុវវ័យជាច្រើនកំពុងសម្រុកនាំគ្នាទិញឡេលាបស្បែក ដើម្បីឲ្យស តាមដែលខ្លួនចង់បាន ហើយភាកច្រើននៃឡេដែលពួកគេទិញគឺជាប្រភេទឡេលក់នៅតាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ និងមានមួយចំនួនមិនទាន់បានការទទួលស្គាល់ពីក្រសួងផងក៏មាន។

រូបភាពតំណាង

ទោះបីជាមិនដឹងពីប្រភពច្បាស់លាស់ក៏ដោយ ក៏យុវវ័យជាច្រើននៅតែសម្រេចចិត្តទិញ ដោយហេតុថា ពួកគេចង់សក្នុងរយៈពេលខ្លី ព្រោះអ្នកលក់ជាច្រើនបានប្រកាសថាឡេរបស់ខ្លួនអាចជួយឲ្យស្បែកសត្រឹមរយៈពេល ៣ថ្ងៃ ឬថ្ងៃ៥ ជាដើម។ ប៉ុន្តែគេមិនបានដឹងទេថា មានសារធាតុអ្វីខ្លះដែលបានលាយក្នុងឡេនោះ ទើបអាចជួយឲ្យសបានលឿនបែបនេះ។

How to Care for Your Angry Skin After an Allergic Reaction on Your Face |  SELF

ជាក់ស្ដែង វេជ្ជបណ្ឌិត ជំនាញសើរស្បែកម្នាក់បានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ឡេខុសនឹងបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយក្នុងករណីស្រាល គឺអាចបណ្ដាលឲ្យមានការបញ្ហារោលលើស្បែក, អាឡែកស៊ី, កន្ទួលរមាស់, ស្បែកប្រែជាស្រអាប់ និងធ្វើឲ្យខូចរន្ធញើសស្បែកជាដើម។

ដោយឡែក បើក្នុងករណីធ្ងន់ធ្ងរ អ្នកប្រើប្រាស់ឡេខុស ឬឡេដែលមានជាតិគីមី នឹងអាចឈានដល់ការជ្រួញស្បែករយៈពេលវែង, ការរមាស់ដែលអាចវិវត្តន៍ទៅជារលួយស្បែក ហើយកាន់តែធ្ងន់ធ្ងរជាងនវទៀតនោះគឺ អាចឈានដល់ជំងឺមហារីកស្បេកថែមទៀតផង។

ស្រីៗប្រយ័ត្នផង!! លទ្ធផលប្រើឡេ ១អាទិត្យ សដូចក្រដាស  ចុងក្រោយចេញសរសៃដូចពងទាកូន – កូនពៅ – KonPov.net

សូមជម្រាបថា បើចង់បានស្បែកស អ្នកគួរជ្រើសយកឡេប្រភេទណាដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងត្រូវជាមួយនឹងស្បែកខ្លួនឯង ទោះបីឡេប្រភេទនេះមិនអាចជួយឲ្យបងប្អូនសបានឆាប់រហ័ស តែវាមិនបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *