We TV Cambodia

ប្រជាជនខ្មែរមួយភាគតូចតាមខេត្ដ ចាប់អារម្មណ៍នឹងរបរចិញ្ចឹមមាន់ស្រែ បែបទំនើប

ប្រជាជនខ្មែរមួយភាគតូចតាមខេត្ដ ចាប់អារម្មណ៍នឹងរបរចិញ្ចឹមមាន់ស្រែ បែបទំនើប

ស្ថិតក្នុងស្ថានភាព កូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជារងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ស្ទើរតែគ្រប់វិស័យ ប៉ុន្ដែសម្រាប់ផ្នែកវិស័យកសិកម្មមួយ ហាក់ដូចជាមានភាពលេចធ្លោខុសពីផ្នែកដទៃៗទៅវិញ។ យ៉ាងណាមិញ ដូចជាកសិកម្មផ្នែកចិញ្ចឹម មាន់ស្រែជាដើម ត្រូវបានគេមើលឃើញថា កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅតាមបណ្ដាខេត្ដ និងតំបន់ក្បែរទីក្រុងផងដែរ។

យោងតាមការធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយនឹង យុវជនមួយរូប ឈ្មោះ ញឹម ឡុងស្រេង ដែលរស់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម បច្ចុប្ប្នគាត់បានសាកល្បងចិញ្ចឹមមាន់ស្រែ​បែបទំនើបដោយសាកល្បងដាក់កូនមាន់ចំនួន ១៥០ក្បាល ទៅ ២០០ក្បាល ហើយទទួលបានលទ្ធផលល្អប្រសើរ ក្នុងគម្រោងទី១​របស់គាត់។

គាត់បានប្រាប់ភ្នាក់ងារព័ត៌មាន Wetv ថា មូលហេតុដែលគាត់សាកល្បងចាប់យកអាជីបបន្ថែម នៃការចិញ្ចឹមមាន់ស្រែនេះ គឺគិតថា​វាអាចផ្ដល់ប្រាក់ចំណូលបន្ថែម​ជួយដល់ជីវភាពគ្រួសារ និងម្យ៉ាងវិញទៀត ការចិញ្ចឹមមាន់ស្រែនេះ វាមានទីផ្សារថ្លៃគ្រាន់បើ អាចចន្លោះពី១៥០០០៛ ទៅ ១៨០០០៛ ឬអាចដល់ទៅ ២០០០០៛ ក្នុងមួយគីឡូ អាស្រ័យលើ ស្ថានភាពក្នុងឱកាសបុណ្យទានផ្សេងៗ។ ការចិញ្ចឹមមាន់ស្រែនេះ មានលក្ខណៈងាយស្រួលចិញ្ចឹម ហើយការចំណាយ ក៏មិនស្រូវច្រើន ពិសេសវាងាយស្រួល​ស្វែងរកទីផ្សារលក់ចេញទៀតផង។ យុវជនរូបនេះក៏បានបន្ថែមទៀតថា ការចិញ្ចឹមមាន់ស្រែរបស់គាត់​ គឺត្រូវបានសិក្សាតាមបច្ចេកទេសកសិកម្ម ទាំងអស់ ដូច​ជា​ការ​ផ្ដល់ចំណី ការប្រើប្រាស់វ៉ាក់សាំង ក្នុងកំលុងពេល​ពេលមាន់គ្រប់ពេលវេលា​របស់វា។ ហើយជំហានបន្ទាប់ គាត់គ្រោងនឹងពង្រឹកគម្រោងបន្ថែម នៅពេលខាងមុខ ដើម្បីបំពេញតម្រូវការ ទីផ្សារ។

ស្របគ្នាទៅនឹងយន្ដការរបស់រដ្ឋាភិបាលកម្ពុជា ​ដែលធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះ ស្ដីអំពីការ កើនឡើងនូវតម្រូវការទីផ្សារ​ផលិតផលកសិកម្មក្នុងស្រុក ខណៈដែលកម្ពុជាបានចំណាយថវិការរាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ​ដើម្បីនាំចូលផលិតផលទាំងនោះ ពីបណ្ដាប្រទេសជិតខាង។

អត្ថបទដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *