We TV Cambodia

បន្ទាប់ពីវៀតណាម ពេលនេះថៃកំពុងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប

បន្ទាប់ពីវៀតណាម ពេលនេះថៃកំពុងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា កំពុងស្វះស្វែងក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ខណៈវៀតណាមដែលជាប្រទេសក្នុងតំបន់ជាមួយគ្នា ទើបនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបកាលពីដើមខែសីហាកន្លងទៅនេះ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា

ប្រធាន​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ លោកស្រី អ៊ូ រ៉ា​ម៉ុ​ន បានឲ្យដឹងថា រាជរដ្ឋាភិបាល​ថៃនឹង​បើក​វេទិកា​មួយ​ទាក់ទង​នឹង​គម្រោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងថៃ និង​អឺរ៉ុប​ ដើម្បី​ស្តាប់​យោបល់​ពីវិស័យ​ឯកជន សង្គម​ស៊ី​វិល និង​កសិករ ហើយថៃនឹងបញ្ចប់ការសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីជាមួយអឺរ៉ុបក្នុងខែកញ្ញា ឬខែតុលាខាងមុខនេះ។

វិស័យឯកជនជាច្រើនក្នុងប្រទេសថៃបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ និងបានលើកឡើងថា ថៃនឹង​បាត់បង់សមត្ថភាព​ប្រកួតប្រជែង​ជា​ជាច្រើនជាមួយបណ្តា​ប្រទេស​ដទៃ បើសិនជាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

សភាអឺរ៉ុប

ប្រទេសថៃ ក៏ដូចជាវៀតណាមគឺប្រទេសក្បែរខាងកម្ពុជា និងត្រូវបានគេដឹងថា មានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជាគួរសម ប៉ុន្តែដើម្បីបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចឲ្យកាន់តែធំ និងកាន់តែលឿន ប្រទេសទាំងពីរនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ហើយវៀតណាមបានទទួលជោគជ័យរួចទៅហើយក្នុងការចរចានេះ ខណៈថៃក៏កំពុងខិតខំសម្រេចកិច្ចការនេះផងដែរ។

កំពង់ផែតឹកជ្រៅក្នុងប្រទេសថៃ

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងអឺរ៉ុបក្នុងឆ្នាំ២០១៩ មានចំនួនជាង ៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង៩% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ថៃ ហើយ​សហភាព​អឺរ៉ុបក៏​ជា​ដៃគូ​វិនិយោគ​ធំ​ជាងគេ​លំដាប់​ទី៥ របស់​ប្រទេស​ថៃ​ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *