We TV Cambodia

ទៅមុខលែងរួច សណ្ឋាគារ និងផ្ទះសំណាក់ជាង១០០ ក្នុងខេត្តសៀមរាប បានបិទទ្វារ និងផ្អាកដំណើរការ

ទៅមុខលែងរួច សណ្ឋាគារ និងផ្ទះសំណាក់ជាង១០០ ក្នុងខេត្តសៀមរាប បានបិទទ្វារ និងផ្អាកដំណើរការ
សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)

គិតមកទល់ពេលនេះ ជំងឺ COVID-19 បានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យជាសច្រើននៅទូទាំងពិភពលោក ជាពិសេសគឺវិស័យទេសចរណ៍ ហើយកម្ពុជាយើងក៏រងគ្រោះខ្លាំងផងដែរ ដោយមានផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនបានបិទទ្វារ និងផ្អាកដំណើរការ ជាពិសេសគឺក្នុងខេត្តសៀមរាបតែម្ដង។

សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)

បើតាម លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា សណ្ឋាគារក្នុងខេត្តសៀមរាបទាំងអស់មានចំនួន ២៣០ទីតាំង ក្នុងនោះ ១៨ទីតាំងបានបិទទ្វារ, ១៧២ទីតាំងបានព្យួរ, និង ៤០ទីតាំងផ្សេងទៀតនៅបើកដំណើរការធម្មតា។

សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)

ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន​ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការបិទសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ គឺបិទដោយម្ចាស់ខ្លួនឯង ដោយសារតែពុំមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប ក៏ដូចជាមកចូលស្នាក់នៅ ជាហេតុធ្វើឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះគ្មានលទ្ធភាពក្នុងការរ៉ាប់រងនូវការចំណាយរបស់ខ្លួនបាន។

សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)

សូមជម្រាបផងដែរថា គិតត្រឹមរយៈពេល ៥ខែដំបូង ក្នុងឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេសចំនួន ៣៨៦,០៩៣នាក់ បានចូលទស្សនាប្រាសាទអង្គរវត្ត ដែលចំនួននេះមានការធ្លាក់ចុះប្រមាណ៦៥,៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះប្រាក់ចំណូលវិញទទួលបានជាង ១៨,លានដុល្លារ ដែលមានការធ្លាក់ចុះ៦៤,១៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)
សណ្ឋាគារ និងផ្តះសំណាក់ជាច្រើនក្នុងខេត្តសៀមរាបត្រូវបានបិទ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *