We TV Cambodia

ទីផ្សារបន្លែសុវត្ថិភាពរបស់កសិករនៅខេត្តសា្វយរៀងកំពុងមានតម្រូវការខ្ពស់

ទីផ្សារបន្លែសុវត្ថិភាពរបស់កសិករនៅខេត្តសា្វយរៀងកំពុងមានតម្រូវការខ្ពស់

យោងតាមការលើកឡើងរបស់ លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសា្វយរៀង បានមានប្រសាសន៏ឲ្យដឹងថា ក្រៅពីការប្រកបរបរធ្វើស្រែចម្ការ ប្រជាពលរដ្ឋ ក៏បានងាកមកធ្វើការដំាដុះដំណាំបន្លែសុវត្ថិភាពបន្ថែម ដែលដំណាំនេះ ប្រជាកសិករបានកាត់បន្ថយការចំណាយថ្លៃដើមច្រើន ប្រើពេលខ្លី ទទួលបានទិន្នផលខ្ពស់ ងាយស្រួលស្វែងរកទីផ្សារ មិនចំណាយកម្លាំងពលកម្មច្រើន និងមានការគាំទ្រខ្លាំងពីសំណាក់អ្នកបរិភោគ។

ដំណាំបន្លែសុវត្ថិភាពទាំងអស់ដែលប្រជាកសិករបានដាំនេះរួមមាន៖ ត្រកួន ស្ពៃ ផ្ទី សណ្តែក ត្រសក់ ននោង និងម្រះជាដើម ក្នុងនោះពួកគាត់បាន យកទៅលក់ខ្លួនឯងផង និងមានឈ្មួញមកទិញដល់កន្លែងផងដោយផ្លែត្រសក់,ម្រះ,និងននោង លក់បានតំលៃ១៥០០រៀល ក្នុងមួយគីឡូក្រាម។

លោកបញ្ជាក់ថា មន្ទីរកសិកម្មខេត្តស្វាយរៀងបានផ្តល់បច្ចេកទេសទំនើបដល់ប្រជាពលរដ្ឋ ដើម្បីដាំដុះដំណាំ ហើយក៏បានចងជាបណ្ដុំអាជីវកម្ម ដើម្បីងាយស្រួលក្នុងការលក់ចេញទៅកាន់ទីផ្សារ ធ្វើយ៉ាងណាធានាបាននូវតម្លៃទាំងអ្នកលក់ និងអ្នកទិញ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ងាកមកបរិភោគបន្លែសុវត្ថិភាព ដែលមិនប្រើប្រាស់ជីគីមីនេះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងមានតម្លៃសមរម្យ។

គូសបញ្ជាក់ផងដែរថា ការដំាដំណាំបន្លែសុវត្ថិភាពនេះប្រជាពលរដ្ឋ បានធ្វើការដាំជាបណ្តុំសហគមផង និងជាលក្ខណះគ្រួសារផង ដែលការដាំនេះក៏មាន ខាងមន្ទីរចុះទៅអប់រំ ផ្តល់បច្ចេកទេសដាំដុះ និងការធ្វើផ្ទះសំណាញ់ដល់កសិករ ដើម្បីឲ្យពួកគេអនុវត្តបច្ចេកទេសនេះទទួលបានជោគជ័យ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *