We TV Cambodia

ដើម្បីជួយទប់ស្កាត់ Covid-19 ធនាគារអេស៊ីលីដាបរិច្ចាគថវិកាសរុប ៣,០០០លានរៀលជូនរដ្ឋាភិបាលកម្ពុជា

ដើម្បីជួយទប់ស្កាត់ Covid-19 ធនាគារអេស៊ីលីដាបរិច្ចាគថវិកាសរុប ៣,០០០លានរៀលជូនរដ្ឋាភិបាលកម្ពុជា
លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ប្រភព៖ Google)

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ Covid-19 ធនាគារអេស៊ីលីដាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៣,០០០លានរៀល ឬប្រមាណ ៧៤ម៉ឺនដុល្លារអាមេរិកជូនរដ្ឋាភិបាល។ ថវិការនោះដែរនឹងប្រើសម្រាប់ការងារសង្គម និងសង្គមដូចជា៖

១. ថវិកាចំនួន ៨០០លានរៀលប្រើសម្រាប់​ចូលរួម​ចំណែក​ដោយផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ការ​រីក​រាលដាល​នៃជំងឺ Covid-19 ។

២. ថវិកាចំនួន ២០០លានរៀលតាម​រយៈ​សមាគមធនាគារ​នៅកម្ពុជាសម្រាប់​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ការ​រីក​រាលដាល​នៃជំងឺ Covid-19 ។

៣. ថវិកាចំនួន ១,២០០លានរៀលជូនមូល​និធិគន្ធបុប្ផា​កម្ពុជាដើម្បី​ទ្រទ្រង់ដល់វិភាគទាន​សប្បុរសធម៌នៅកម្ពុជា។

៤. ថវិកាចំនួន ៨០០លានរៀលជូនកាកបាទ​ក្រហមកម្ពុជាដើម្បីទ្រទ្រង់​សកម្មភាពមនុស្សធម៌ និងជួយ​ទ្រទ្រង់​ដល់សកម្មភាព​កាកបាទក្រហម​កម្ពុជា។

ធនាគារអេស៊ីលីដា (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា បានមាន​ប្រសាសន៍ថា ប្រជាពលរដ្ឋជាកម្លាំអចលករជាតិ ហើយសុខភាពរបស់ពួកគេគឺសំខាន់ណាស់។ ដូច្នេះហើយ ធនាគារ អេស៊ីលីដា នឹងចូលរួមក្នុងការទប់ស្កាត់ជំងឺ Covid-19 និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *