We TV Cambodia

ដើម្បីក្លាយជាបុគ្គលិករួមការងារល្អ គួរធ្វើដូចម្ដេច?

ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

ប្រសិនបើអ្នកជាបុគ្គលិកថ្មីអ្នកប្រហែលជាត្រូវបង្កើតមិត្តភាព និងភាពស្និទ្ធស្នាលជាមួយក្រុមការងារ។ ជាបុគ្គលិកល្អមិនមែនទាល់តែអ្នកធ្វើការល្អទេ តែអ្នកក៏ត្រូវតែជាបុគ្គលិកដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញដែរ ហើយវាជារឿងចំបាច់ណាស់ដែលអ្នកគួរធ្វើ ព្រោះថានៅកន្លែងការងារយើងមានអ្វីៗជាច្រើនដែលត្រូវរៀនសូត្រពីគ្នា ម្ល៉ោះហើយអ្នកគួរតែសាកធ្វើរឿងទាំងអស់នេះ។

១.ចំណាយពេលខ្លះក្នុងការស្គាល់មិត្តរួមការងារ

អ្នកត្រូវចំណាយពេលខ្លះក្នុងការស្គាល់មិត្តរួមការងាររបស់អ្នកអោយកាន់តែស៊ីជម្រៅ ព្រោះអ្នកអាចចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកបានដើម្បីរៀនសូត្រពីគ្នា។ នៅពេលដែលអ្នកស្គាល់មិត្តរួមការងារបានល្អអ្នកកាន់តែមានទំនុកចិត្តធ្វើការងារផងដែរ។

២- ដឹងពីអ្វីដែលអ្នកដទៃគិត៖

អ្នកត្រូវធ្វើអ្នកស្ដាប់ដ៏ពូកែ នោះអ្នកនឹងដឹងពីអ្វីដែលគេកំពុងគិតហើយអាចជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ អ្នកក៏ទទួលបានការចូលចិត្តពីមិត្តរួមការងារជាច្រើនបើអ្នកជាមនុស្សដែលយល់ពីអ្នកជុំវិញ។

៣- គោរពនិងឱ្យតម្លៃមិត្តរួមការងារ

វិធីល្អបំផុតដើម្បីក្លាយជាមនុស្សដែលគួរឱ្យចូលចិត្តក្នុងចំណោមមិត្តរួមការងារការងារគឺត្រូវចេះស្វាគមន៍បុគ្គលិកដែលអ្នកជួបដោយស្នាមញញឹម ព្រោះស្នាមញញឹមគឺបានបង្ហាញថាអ្នកគោរព ស្រលាញ់ចូលចិត្តគ្នារួចទៅហើយ។ ហើយទាំងនេះគឺជាអ្វីដែលផ្សារភ្ជាប់មនុស្សនៅកន្លែងធ្វើការយ៉ាងពិតប្រាកដតាមរបៀបដែលធ្វើឱ្យពួកគេមានអារម្មណ៍ល្អចំពោះគ្នានិងគ្នា។

៤- យកចិត្តទុកដាក់ចំពោះគ្នា៖

អ្នកគួរតែធ្វើជាមនុស្សដែលអាចពឹងពាក់បាន នៅពេលដែលមិត្តរួមការងារត្រូវការជំនួយ។ការធ្វើបែបនេះវាមិនមែនជារឿងដែលឥតប្រយោជន៍ទេ ព្រោះវាបានបង្ហាញពីសាមគ្គីភាព និងការស្រុះស្រួលក្នុងការបំពេញការងារក្នងស្ថាប័ននីមួយៗ។

៥- ផ្តល់ការលើកទឹកចិត្ត៖

ចាប់ផ្តើមសង្កេតមើលការខិតខំរបស់មិត្តរួមការងាររបស់អ្នក ហើយបើមានចំណុចខ្វះខាតអ្នកកគួរតែលើកទឹកចិត្ត ហើយបើមានកន្លែងណាល្អគួរចេះសរសើរនិងអបអរគ្នាព្រោះទង្វើរទាំងនេះ បានបង្ហាញពីភាពរីកចម្រើនទាំងលទ្ធផលការងារ ទាំងសមត្ថភាពបុគ្គលិក ព្រោះអ្នកធ្វើការដោយប្រើបេះដូង និងចិត្តគិតប្រយោជន៍ធំជាជាងប្រយោជន៍ផ្ទាល់ខ្លួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *