We TV Cambodia

ដឹងទេថា ចំនួន​​ធូប​ដែល​យើង​អុជ​មាន​អត្ថន័យ​ផ្សេងៗគ្នា​បែបណាខ្លះ?

ដឹងទេថា ចំនួន​​ធូប​ដែល​យើង​អុជ​មាន​អត្ថន័យ​ផ្សេងៗគ្នា​បែបណាខ្លះ?

បើតាមទំនៀមទម្លាប់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក តែងតែងយល់ថា នៅពេល​ដែល ​អុជធូប​ផ្សែង​ធូបនោះ​នឹង​នាំ​យក​នៅ ​កុសលផលបុណ្យ ​ដែល​យើង​បាន ធ្វើ​អស់​ទាំងនោះ​ ​ នាំ​​ទៅជូនដល់​​សាច់​ញាតិទាំង​អស់ របស់​យើង​​ដែល​បាន ​ចែក​ឋាន​ទៅកាន់​ឋាន ​ខាងមុខទៅ​​ហើយនោះ​។ ថ្វីត្បិត​តែ​ទម្លាប់​នៃ ការ​អុជទាន​ធូប​នេះ ​មាន​ប្រវត្តិ​និង​ការ​ប្រតិបត្តិ​មក​ជា ​យូរលង់​ហើយ​យ៉ាង​ណា​ក្តី ​ក៏​ប្រជា​ជន​ខ្មែរភាគ​ច្រើន​ នៅតែ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ ​នោះ​ទេ អំពី​អត្ថន័យ​នៃ​ ចំនួន​សរសៃធូប​ ដែល​យើង​តែង​អុជ ​ទៅ​តាម​កម្ម​វិធី​នីមួយៗ​។ ជារួម​យើងមិន​មែន​ ចេះ​តែ​អុជ​ផ្តេស​ផ្តាសនោះទេ ព្រោះ​ចំនួន​ធូប​ដែល​យើង​អុជ សុទ្ធ​តែ​មាន​អត្ថន័យ​ រៀងៗគ្នា​៖

១. កា​រអុជ​ធូប​ចំនួន​១សរសៃ៖ គឺ​តំណាង​ឲ្យ​ ការកើត​មកមាន​តែមួយ​ ទៅ​វិញក៏​តែមួយ​។

២. ការអុជ​ធូប​ចំនួន​៣សរសៃ៖ គឺ​​ដើម្បី ​រំលឹក​នឹងគុណ នៃព្រះ​រតនត្រ័យ ​ទាំង​៣ មានគុណ​ព្រះពុទ្ធ​ ព្រះធម៌​ និង​ព្រះសង្ឃ។ មួយ​វិញ​ទៀត​គឺរំលឹក​នឹកគុណ​ដល់ ​ព្រះទាំង​៣​ព្រះអង្គ ដែល​លោកបាន​ត្រាស់​ដឹង​ជា ​ព្រះ​សម្មាសម្ពុទ្ធ​នឹង​មួយ​ទៀត​ តំណាង​ឲ្យ ​សច្ចពិត​នៅក្នុង​លោក ដែល​មាន​អនិច្ចំ ទុក្ខំ អន្តោ។

៣. ការ​អុជ​ធូប​ចំនួន​៤សរសៃ៖ គឺ​តំណាង​ឲ្យ ​ធាតុ​របស់​មនុស្ស​យើង​ មាន​ធាតុ​ទឹក ដី ភ្លើង​ ខ្យល់​។

៤. ការ​អុជ​ធូប​ចំនួន​៥សរសៃ៖ គឺតំណាង​ឲ្យ ​បញ្ចខ័ណ​ទាំង​៥ ​រួម​មាន៖​ រូប វេទនា បញ្ញា សង្ឃា និង​វិញ្ញាណ​។ ម្យ៉ាង​វិញ​ទៀត ​អុជ​ធូប​៥សរសៃនេះ ក៏​តំណាង​ឲ្យ ​ព្រះ​ទាំង​៥​ព្រះអង្គផងដែរ​។

៥. ការ​អុជ​ធូប​ចំនួន​៨សរសៃ៖ គឺតំណាង​ឲ្យ​អដ្ឋង្គិមគ្គ​ ដែល​ជា​ផ្លូវមួយ ធ្វើ​ឲ្យ​ដឹង​និង​យល់​ច្បាស់ នូវអ្វី​ដែល​ជាធម៌ពិត​ យល់ពី​ភាព​សច្ចពិត ​របស់​មនុស្ស​លោក ជា​ផ្លូវ​នូវ​សេចក្តី​រំលត់​ទុក្ខ ហើយ​ក៏​អាច​នាំ ​ទៅកាន់​និពាន្វ​ជាដើម​។

៦. ការ​អុជ​ធូប​ចំនួន​១២សរសៃ៖ គឺ​ដើម្បី​នឹករលឹក​ ទៅដល់​គុណ​មាតា ​ព្រោះមាតាគឺជា​តំណាង​ឲ្យ គុណ​ធាតុ​ទន់​ខ្សោយ ជា​មនុស្សស្រី ​ដែល​មាន​ចិត្ត​ទោរទន់ ចំពោះ​បុត្រាបុត្រី​ទាំងអស់​។

៧. ការ​អុជ​ធូប​ចំនួន​២១​សរសៃ៖ គឺ​ដើម្បី​នឹក​រលែក​ ទៅដល់គុណ​បិតា ព្រោះ​បិតា​តំណាង​ឲ្យ​ធាតុ​រឹង​ បាន​ផ្តល់​កំណើតទៅ​ដល់ កូន​មាន​ក្តី​ស្រលាញ់​ចំពោះ​កូនប្រុស​ស្រី​ទាំងឡាយ។

៨. ការ​អុជ​ធូប​ចំនួន​៣៨សរសៃ៖ គឺ​ដើម្បី​រំលឹក​នឹកគុណ​ដល់​ ព្រះ​សម្មាសម្មពុទ្ធ​ដែល​ព្រះអង្គ​បាន​ត្រាស់​សម្តែង​ ឲ្យ​ពពួក​មនុស្ស​ ទេវតា ឥន្ទ្រព្រហ្ម​ទាំងអស់ បាន​យល់ដឹង​ នូវ មង្គល​ទាំង​៣៨​ប្រការ​៕

ប្រភព៖ សក្ការៈ២៤

ប្រែសម្រួលដោយ៖ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *