We TV Cambodia

ជំហានទាំង ៤ ដើម្បីតម្រង់ទិសរកការងារដែលអ្នកចង់ធ្វើ

ជំហានទាំង ៤ ដើម្បីតម្រង់ទិសរកការងារដែលអ្នកចង់ធ្វើ

 

រូបតំណាង

ដោយ៖ស្រីពេជ្រ

ការងារ គឺជាអ្វីដែលអ្នកត្រូវធ្វើដើម្បីរកកម្រៃដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ហើយនេះគឺជាហេតុផលដែលមនុស្សជាច្រើនបានចំណាយពេលមួយភាគធំនៃជីវិតរបស់ពួកគេ ប្រឡូកក្នុងវិស័យការងារឬមុខរបរមួយចំនួនផ្សេងៗគ្នា។ មិនថាអ្នកស្ថិតក្នុងតួនាទីជាអ្នកដឹកនាំធ្វើការសម្រាប់អ្នកដទៃ ឬអ្នកធ្វើការដោយខ្លួនឯងនោះទេ តែអ្នកត្រូវប្រាកដថា ការងាររបស់អ្នក គឺកើតចេញពីការប្តេជ្ញាចិត្ត ដែលមានប្រសិទ្ធភាពលើរបៀបដែលអ្នកឆ្លើយតបចំពោះជីវិតការងារទាំងនោះ។ ការស្វែងរកការងារ ត្រូវបានគេចាត់ទុកថាវាកើតពីសំណាង និងកើតចេញពីទេពកោសល្យ និងភាពប្រសប់ដែលអ្នកមានដុងពីធម្មជាតិ តែមានរឿងមួយចំនួនដែលអ្នកគួរ និងមិនគួរធ្វើបើអ្នកពិតជាចង់ចាប់ផ្ដើមការងារ។

១)កុំគិតរឿងលុយជាធំ

កំហុសដ៏ធំបំផុតក្នុងការស្វែងរកការងារគឺម្នាក់ៗតែងតែទាមទារចង់បានប្រាក់ខែច្រើន។ តាមការពិតទៅ បើអ្នកពិតជាស្រលាញ់ការងារណាមួយពិតប្រាកដ អ្នកគួរតែធ្វើការដោយស្មារតី និងយកឆន្ទៈមនសិការ មកធ្វើ មិនមែនធ្វើការដើម្បីតែប្រាក់ ដោយក្បត់ឧត្តមគតិ និងវិជ្ជាជីវៈខ្លួនទេ។

២)ភ្ជាប់ចំណង់ចំណូលចិត្តរបស់អ្នកជាមួយគុណតម្លៃនិងទេពកោសល្យរបស់អ្នក

នៅពេលដែលអ្នករកឃើញចម្លើយចំពោះអ្វីដែលអ្នកចង់បាន វានឹងមានភាពងាយស្រួលសម្រាប់អ្នកដើម្បីរកការងារដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អ្នក។ ការស្វែងរកអាជីពមួយ ដោយស្របទៅតាមចំណង់ចំណូលចិត្តជាក់លាក់របស់អ្នកគឺមិនងាយស្រួលនោះទេ ប៉ុន្តែដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពជោគជ័យ អ្នកគួរតែជ្រើសរើសការងារណា ដែលកើតចេញពីចំណង់ចំណូលចិត្តរបស់អ្នក នោះវានឹងដឹកនាំអ្នកទៅរកភាពរលូន នឹងការអភិវឌ្ឍយ៉ាងពិតប្រាកដ។

៣)រកការងារណាដែលអ្នកអាចរៀនអ្វីថ្មីៗ

ប្រសិនបើអ្នកពិបាកស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក អ្នកគួរបន្តរកការងារណាដែលជួយអ្នកក្នុងការរៀនពីអ្វីដែលថ្មីៗ ហើយប្លែក ដែលអ្នកមិនដែលដឹងពីមុនមក។ ព្រោះថា ការងារដដែលៗមិនអាចជួយអ្នកឱ្យមានការអភិវឌ្ឍបំនិនជីវិតឡើយ។

៤)ទទួលយកការណែនាំនឹងផ្លាស់ប្ដូរអ្នក

អ្នកប្រហែលជាមិនជឿទេថា ការបើកចិត្តទូលាយស្ដាប់តាមការណែនាំ និងចែករំលែកបទពិសោធន៍ពីអ្នកដទៃនឹងនាំអ្នក ទៅរកការងារមួយ ឬការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ អ្នកអាចនឹងនៅក្មេងខ្ចីសម្រាប់ការសម្រេចចិត្តមួយចំនួន ដូចនេះដើម្បីរងការងារថ្មីមួយ ឬធ្វើអ្វីមួយគួរតែទទួលយកការណែនាំ និងរកអ្នកពិភាក្សាដើម្បីជាយោបល់ថ្មីៗសម្រាប់ជាពន្លឺបន្ថែម៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *