We TV Cambodia

ចូលរួមទាំងអស់គ្នា!! ទីបំផុតសម្ដេចបើកឲ្យមានការចូលរួមបរិច្ចាគតាមកុងធនាគារហើយ

ចូលរួមទាំងអស់គ្នា!! ទីបំផុតសម្ដេចបើកឲ្យមានការចូលរួមបរិច្ចាគតាមកុងធនាគារហើយ

កាលពីម្សិលមិញនេះសម្ដេច ហ៊ុន សែន បានប្រកាសពីគម្រោងក្នុងការត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋកម្ពុជាក្នុងការទប់់ទប់ជាមួយកូវីដ១៩។

ជាមួយគ្នានេះ អ្នកមានទ្រព្យធនជាច្រើនក្នុងប្រទេសបាននាំគ្នាចូលរួមបរិច្ចាគថវិការយ៉ាងច្រើនដល់រដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងនេះ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើនក៏បានបង្ហាញទឹកចិត្តក្នុងការចង់ចូលរួមបរិច្ចាគជាមួយរដ្ឋាភិបាលការទិញវ៉ាក់សាំងនេះដែរ ប៉ុន្តែមិនដឹងថាគួរបរិច្ចាគតាមវីធីណា ទើបអ្នកលេងបណ្ដាញសង្គមជាច្រើនបានាំគ្នាស្នើសុំដល់សម្ដេច ឲ្យមានការបើកគណនីធនាគារដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានចូលរួមផងដែរ។

ជាការឆ្លើយតប សម្ដេចហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅមុននេះបន្តិចថា «មានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖»

១. ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២. តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បរិច្ចាគថវិការជូនរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់កូវីដ១៩ បងប្អូនអាចធ្វើតាមវិធីទាំង២ ខាងលើនេះបាន។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *