We TV Cambodia

គម្រោងសាងសង់ព្រលានយន្ដហោះថ្មី ចែកចេញជា៣ដំណាក់កាលនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៥០

គម្រោងសាងសង់ព្រលានយន្ដហោះថ្មី ចែកចេញជា៣ដំណាក់កាលនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៥០

អ្នកឧកញ៉ា ពង់ ឃាវសែ បានថ្លែងអំពីការរៀបចំគម្រោងនៃការបង្កើត ព្រលានយន្ដហោះថ្មីដែលស្ថិតនៅក្នុងទឹកដីខេត្ត កណ្ដាល ក្រោមទំហំទឹកប្រាក់វិនិយោគ រាប់ពាន់លានដុល្លារ ដែលត្រូវបានបែងចែកជាដំណាក់សាងសង់ ក្នុងនោះមាន ការងារសាងសង់សម្រាប់ដំណាក់កាលទី១ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចរំពឹងទុកនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ។

បន្ថែពីលើនេះទៅទៀត ចំពោះការងារផ្នែក រចនាប្លង់ស្ថានីយអ្នកដំណើរត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសយកក្រុមហ៊ុន Foster & Partners របស់អង់គ្លេស ហើយក្រុមហ៊ុន China Construction Devotions III ជាអ្នកឈ្មោះនូវការដេញថ្លៃសាងសង់ក្នុងទឹកប្រាក់ ៥៩៥លានដុល្លារ។ ដោយឡែកតំបន់ហោះហើរ ត្រូវបាន​ចរនាឡើងដោយក្រុមហ៊ុនអេវីក ដែលជាក្រុមហ៊ុនចិន។ ជាមួយគ្នានេះក៏មានការអញ្ជើញ ក្រុមហ៊ុនបរទេសល្បីៗជាច្រើនទៀត ជួយគាំទ្រដល់ការបច្ចេកទេសផងដែរ។

អ្នកឧកញ៉ា ពង់ ឃាសែ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ មានកម្លាំងពលកម្ម កំពុងបម្រើការចំនួន១,១០២នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ១១០នាក់។ បើតាមការប៉ានស្មាន នៅពេលការងារសាងសង់មមាញឹកដល់កំពូល នោះតម្រូវការកម្លាំងពលកម្មនឹងកើនឡើងដល់២ម៉ឺនាក់ក្នុង១ថ្ងៃ។ តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *