We TV Cambodia

ខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមខណ្ឌដែលមានតម្លៃទីផ្សារខុនដូល្អជាងគេ

ខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមខណ្ឌដែលមានតម្លៃទីផ្សារខុនដូល្អជាងគេ
វិស័យខុនដូនៅកម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគច្រើនលើវិស័យអចលនទ្រព្យ ពិសេសគឺវិ័យខុនដូ ដែលយើងឃើញរីកដុះដាលយ៉ាងច្រើន ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ មានតែខណ្ឌពីប៉ុណ្ណោះ ដែលមានតម្លៃទីផ្សារល្អ។

យោងតាមការបង្ហើបឲ្យដឹងពីអ្នកជំនាញអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍ខុនដូផងនោះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ខណ្ឌចំនួន២ ដែលមានតម្លៃទីផ្សារល្អជាគេនោះគឺ ខណ្ឌទួលគោក ដែលមានតម្លៃជាមធ្យម ១៨៦,៧៣៨ ដុល្លារក្នុងមួយយូនីត និងខណ្ឌដូនពេញ មានតម្លៃជាមធ្យម ១៨៨,៨៨៨ ដុល្លារក្នុងមួយយូនីត។

សំណង់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ dreamstime)

មូលហេតុ ដែលខណ្ឌទាំង២ នេះមានតម្លៃទីផ្សារល្អនោះគឺ ដោយសារវាស្ថិតក្នុងតំបន់ដែលមានការអភិឌ្ឍន៍ល្អ ទាំថហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ពិសេសនោះគឺ ខណ្ឌទាំង២ នេះស្ថិតនៅចំកណ្ដាលក្រុងតែម្ដង ដែលជួយស្រួលដល់ការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗច្រើន។

ចំណែកខណ្ឌដែលមានតម្លៃទីផ្សារទាបជាងគឺ ខណ្ឌច្បារអំពៅ ដែលមានតម្លៃ ៩០,០០០ដុល្លារក្នុងមួយយូនីត និងខណ្ឌពោធិ៍សែនជ័យ មានតម្លៃ ៩៨,០២១ដុល្លារក្នុងមួយយូនីត។ ក្រៅពីនោះ ខណ្ឌមួយចំនួនទៀត សុទ្ធតែមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារឡើងក្នុងមួយយូនីត។

សំណង់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ investasian)

ទោះជាយ៉ាងណា ទីផ្សារខុនដូទទួលបានការចាប់អារម្មណ៍ភាគច្រើនតែជនបរទេសប៉ុណ្ណោះ ដោយពួកគេនិយមរស់នៅក្នុងខុនដូ ជាជាងរស់នៅផ្ទះល្វែង ឬបុរី ពិសេសគឺជនជាតិចិន ដែលទើបនឹងសម្រុកចូលមកវិនិយោគ និងរកស៊ីនៅកម្ពុជាជាដើម។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *