We TV Cambodia

ក្រុងកោះពេជ្យ ទំនងនឹងមានវត្ដមានអគារកំពស់ជាង ៤០០ម៉ែត្រ ក្រោមទំហំទឹកប្រាក់ វិនិយោគ រាប់ពាន់លាន ដុល្លារ

ក្រុងកោះពេជ្យ ទំនងនឹងមានវត្ដមានអគារកំពស់ជាង ៤០០ម៉ែត្រ ក្រោមទំហំទឹកប្រាក់ វិនិយោគ រាប់ពាន់លាន ដុល្លារ
រូបភាពឯកសារ

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) បានបង្ហាញពីគម្រោងវិនិយោគទុនដែលមានទំហំទឹកប្រាក់ដល់ទៅ ១២០០ លានដុល្លារ កាលពីខែធ្នូ ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន “BOCC DEVELOPMENT CO.,LTD។ គម្រោងនេះ បានសិក្សាលើចំនុចគោលដៅនៅ ទីក្រុងកោះពេជ្យ។ ក្រុមហ៊ុន ដែលមានទឹកប្រាក់វិនិយោគ រាប់ពាន់លានដុល្លារ នេះមានគម្រោងសាងសង់ សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ផ្កាយ៤ ចំនួន១.៦០០units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលគ្រប់គ្រងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ បានមានប្រសាសន៍ថា ពិតជាមានគំរោងដ៏ធំបាននិងកំពុងត្រៀមសាងសង់នៅលើទីក្រុងកោះពេជ្រ ហើយគម្រោងនេះពិតជាត្រូវបានអនុម័តដោយ CDC មែន។ គម្រោងនេះមានទីតាំងនៅតំបន់ផ្សារាត្រី និងកន្លែងលេងកំសាន្តរបស់កុមារ ដែលបច្ចុប្បន្នតំបន់លេងកំសាន្តនេះបានរើចាកចេញហើយ។ ផ្ទៃដីកោះពេជ្រ ទើបអភិវឌ្ឍន៍បាន៥០ភាគរយ ហើយបើគិតពីផ្ទៃក្រឡាសំណង់នៅលើទីក្រុងកោះពេជ្រ ទើបសម្រេចបាន២៥ភាគរយប៉ុណ្ណោះ។

គួសបញ្ជាក់ផងដែរថា​​គម្រោង អភិវឌ្ឈន៍ដ៏ធំមួយនេះ នៅមិនទាន់បានបញ្ជាក់ពីពេលវេលា នៃការចាប់ផ្ដើមសាងសង់នោះទេ តែដោយឡែកភាគរយនៃការលេចចេញគម្រោងនេះ មានសង្ឃឹមច្រើន។

រូបភាពឯកសារ

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *