We TV Cambodia

ក្រសួងសុខាភិបាលអំពាវនាវកុំឱ្យមានការរតម្លើងថ្លៃម៉ាស់ ខណៈអ្នកលក់មួយចំនួនលក់ហួសតម្លៃដើម

ក្រសួងសុខាភិបាលអំពាវនាវកុំឱ្យមានការរតម្លើងថ្លៃម៉ាស់ ខណៈអ្នកលក់មួយចំនួនលក់ហួសតម្លៃដើម

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព៖ Google

ក្រោយពីមានការរីករាលដាលនៃជំងឺប្រភេទថ្មី ឈ្មោះកូរ៉ូណា ដែលមានប្រភពចេញពីទីក្រុង Wuhan ប្រទេសចិន ដែលជាជំងឺផ្លូវដង្ហើមដ៏កាចសាហាវ  បានឆក់យកមនុស្សអស់ប្រមាណ៨០ នាក់និង មនុស្សជាង ២៧៦១នាក់ កំពុងតែឆ្លងជំងឺនេះនៅប្រទេសចិន។

ងាក មកប្រទេសកម្ពុជាយើងវិញ ក៏បានចាត់វិធានការក្នុងការការពារ និងចូលរួមទប់ស្កាត់ជំងឺនេះផងដែរ ទោះបីជាយើងមិនទាន់មានករណីឆ្លងនៃជំងឺនេះក៏ដោយ។

បច្ចុប្បន្ន ការប្រើប្រាស់ម៉ាស់គឺជាវិធីមួយដើម្បីការពារពីការឆ្លងនៃជំងឺនេះ ដោយមានអ្នកលក់ម៉ាស់មួយចំនួនឆ្លៀតឱកាសលក់កេងចំណេញ ថ្លៃកប់ពពក ដូចនេះក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លើងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់​ អាចទិញប្រើទាំងអស់គ្នា  ដើម្បីជាការចូលរួមការពារសុខភាពផ្ទាល់ខ្លួន ចៀសឆ្ងាយពីការឆ្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបើមិនមានម៉ាស់ទេនោះ​ ក៏អាចប្រើកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់ ហើយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត និងត្រូវមានអនាម័យជានិច្ចដើម្បីចាកឆ្ងាយពីការឆ្លងជំងឺផ្សេង៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *