ក្រសួងពាណិជ្ជកម្មបានចុះស្រាវជ្រាវជាក់ស្តែង ពាក់ព័ន្ធនឹងការបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញពីប្រជាពលរដ្ឋបានចាក់ផ្លែស្វាយចោល ដោយសារតែគ្មានទីផ្សារក្នុងកំលុងពេលជំងឺ COVID-19 ដែលមានទីតាំងស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីមានការចុះទៅសង្កេតដល់ទីតាំង ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មបានរកឃើញថា ស្វាយទាំអនោះគឺទុំខូចគុណភាព ដែលត្រូវតែចាក់ចោល ព្រោះមិនអាចរកអ្នកទិញបាន ហើយស្វាយទាំងនោះមានចំនួនប្រមាណ ២តោន។
គូសបញ្ជាក់ផងដែរថា បើតាមក្រសួងពាណិជ្ជកម្ម ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០៛ ទៅ ៥៥០៛ក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺបានថ្លៃដល់ ៩០០៛ក្នុងមួយគីឡូក្រាមឯណោះ។ ដូច្នេះ អោយតែស្វាយមានគុណភាពល្អ គឺពុំខ្វះទីផ្សារសម្រាប់លក់ឡើយ៕
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក