We TV Cambodia

ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង​ នៅខេត្តព្រៃវែង

ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង​ នៅខេត្តព្រៃវែង

យោងតាមចុះផ្សាយរបស់ក្រសួងធនថានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង រួមមាន ៖

១.ទំនប់បារាយណ៍អណ្តែត ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង មានលទ្ឋភាពស្រោចស្រពស្រូវប្រាំងចំនួន ៧៣០ ហ.ត ។

២.ប្រឡាយមេទួលស្គារ ស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ៩៩៥ហ.ត និងស្រូវប្រាំងចំនួន ៧៨៧ហ.ត។

៣.ប្រឡាយមេបូពា៍ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ១.៤៤០ហ.ត និងស្រូវប្រាំងចំនួន១.៨៧០ហ.ត ។

៤.ទំនប់ពោធិបូរី ស្ថិតនៅឃុំបឹងដោល ស្រុកព្រះស្តេច មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ១.០០០ហ.ត និងស្រូវប្រាំងចំនួន១.៣០០ហ.ត ។

៥.ទំនប់កញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ១.៨០០ហ.ត និងស្រូវប្រាំងចំនួន៤.៦០ហ.ត ។

៦.ទំនប់ឆ្នុកទ្រូ ស្ថិតនៅឃុំរាបស្រុកពារាំង មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ៣.៥០០ហ.ត និងស្រូវប្រាំងចំនួន ១.៧០០ហ.ត ។

៧.ប្រឡាយមេប្រមូលដុំ ស្ថិតនៅឃុំស្មោងជើង ស្រុកកំចាយមារ មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ១.៥០០ហ.ត និងស្រូវប្រាំងចំនួន ១៥០ហ.ត ។

៨.ទំនប់ស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហ.ត ។

៩.ទំនប់ស្ទឹងក្តារ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ១.៩០០ហ.ត ។

១០.ទំនប់ស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ មានលទ្ឋភាពស្រោចស្រពស្រូវវស្សាចំនួន ២.៣៤០ហ.ត ។

១១.ប្រឡាយមេតាមះ ស្ថិតនៅឃុំក្របៅស្រុកកំចាយមារ មានលទ្ឋភាពស្រោចស្រពស្រូវវស្សា ១៥៥០ ហិកតា ។

អត្ថបទដោយ៖ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *