We TV Cambodia

ក្បូនអាជីវកម្មទាំង៤នេះនឹងធ្វើអោយអាជីវកម្មរីកចម្រើនថ្វេរដង

ក្បូនអាជីវកម្មទាំង៤នេះនឹងធ្វើអោយអាជីវកម្មរីកចម្រើនថ្វេរដង

 

ការប្រកបអាជីវកម្មអ្វីមួយតែងតែចង់បាននូវផលចំណេញនិងចង់ទទួលបាននូវគុណតម្លៃពីផលិតផលរបស់ខ្លួន ជាពិសេសពីអតិថិជន។ ការបើកអាជីវកម្មអ្វីមួយច្បាស់ណាស់ពួកគេត្រូវតែយល់ចិត្តអតិថិជនជាមុនសិនថាតើពួកគាត់ចូលចិត្តអ្វីគេ បរិបទរបស់ពួកគាត់យ៉ាងដូចម្តេច។

គួររំលឹកថា ការរក្សាបាននូវទំនាក់ទំនងល្អ និងខ្ជាប់ខ្ជួន ជាមួយនឹងអតិថិជន វាជារឿងដែលសំខាន់ណាស់។ សំខាន់ក៏ព្រោះតែ អ្នកប្រហែលជាមិនចង់ឲ្យពួកគេមកហាងរបស់អ្នកតែម្ដងនេះនោះទេ។ ទំនាក់​ទំនង​អ្នក​ជា​មួយអតិថិ​ជនកាន់តែល្អ អ្នកលក់ផលិតផលបាន​កាន់តែងាយ។ សំនួរសួរ​ថា តើធ្វើដូចម្ដេ​ច​​ទើ​ប​អាចរក្សា និងបង្កើតទំនាក់ទំនងបាន នៅក្នុងការលក់?

គន្លឺះសម្រាប់អ្នក៖ បង្កើតទំនាក់ទំនងសិន ចាំលក់តាមក្រោយ, ផ្ដល់ឲ្យអតិថិជននូវអ្វីដែលល្អជា​ង​ការ​​រំពឹង​ទុក, មិនគួរលក់គ្រាន់តែចង់ដាច់ដោយមិនខ្វល់ពីអ្នកប្រើប្រាស់, រកអតិថិជនថ្មី រក្សា​អតិថិជន​​ចាស់។

១. ធ្វើការជជែកដោយផ្ទាល់ជាមួយអតិថិជន

នៅពេលដែលអ្នកលក់ផលិតផល អ្នកគួរតែស្ដាប់ពីតម្រូវការរបស់អតិថិជនឲ្យបានច្រើនជាងនិយាយ​ប្រាប់អតិថិជនពីផលិតផលរបស់អ្នក។ ប្រសិនបើអ្នកមិនទាន់ទាំងដឹងថាអតិថិជនត្រូវការអ្វីផង តើ​អ្នក​​នឹងលក់ផលិតផលរបស់អ្នកដោយរបៀបណា? ស្ដាប់សិន ចាំគិតតាមក្រោយថា តើផលិតផល​របស់យើង ត្រូវនឹងអតិថិជនចង់បានឬទេ? បង្កើតទំនាក់ទំនងសិន ចាំលក់តាមក្រោយ”

២. ផ្ដល់ឲ្យអតិថិជននូវអ្វីដែលល្អជាងការរំពឹងទុក

ដើម្បីឲ្យអតិថិជនទាក់ចិត្ដនឹងផលិតផល ឬសេវាកម្មរបស់យើង គឺត្រូវធ្វើយ៉ាងណាឲ្យអតិថិជនទទួល​បានលទ្ធផល ល្អជាងអ្វីដែលពួកគេរំពឹងទុក។ ឧទាហរណ៍៖ អ្នកបើកក្រុមហ៊ុនដឹកជញ្ជូនមួយ ហើយ​មានអតិថិជនកម្ម៉ង់ទំនិញ និងឲ្យក្រុមហ៊ុនអ្នកដឹកជញ្ជូនឲ្យ។ អ្វីដែលអតិថិជនរំពឹងគឺថាទំនិញ​នឹង​មក​ដល់​​រយៈពេល១ម៉ោងក្រោយ តែអ្នកបានដឹកជញ្ជូនទំនិញនេះដល់ដៃអតិថិជនត្រឹមតែកន្លះម៉ោង នោះអតិថិជនរបស់អ្នកនឹងមានការពេញចិត្តយ៉ាងខ្លាំងនូវសេវាកម្មរបស់អ្នក។ ថ្ងៃក្រោយ ប្រាកដជា​រកអ្នកទៀតជាមិនខាន។

៣. សួរមតិយោបល់អតិថិជន

បន្ទាប់ពីបម្រើសេវាកម្ម ឬលក់ផលិតផលឲ្យអតិថិជនហើយ អ្នកគួរតែចេះសាកសួរពីមតិយោបល់​របស់អតិថិជន ថាតើពួកគេយល់យ៉ាងណាចំពោះសេវាកម្ម ឬគុណភាពផលិតផល? មិនគួរគ្រាន់តែ​លក់ឲ្យតែដាច់ មិនខ្វល់ពីអ្នកប្រើប្រាស់នោះទេ ដោយហេតុថា នៅពេលដែលអ្នកផ្សារភ្ជាប់ទំនាក់​ទំនងល្អជាមួយអតិថិជន និងដឹងពីចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនឯងកាន់តែច្បាស់ រួមទាំងបាន​បង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៀតនោះ រឿងអ្វីដែលពួកគេមិនទិញអ្នកទៀតនោះ នៅពេល​ក្រោយ។

៤. ផ្ដល់នូវការគោរព និងឲ្យតម្លៃអតិថិជន

សម្រាប់អតិថិជនទាំងអស់ គប្បីទទួលបានការគោរពគ្រប់ៗគ្នា។ ឥរិយាបថឆ្គាំឆ្គងមួយចំនួនដែល​ធ្លាប់បានកើតមានឡើងគឺ បុគ្គលិករបស់អ្នកមានភាពព្រងើយកន្ដើយចំពោះ អតិថិជនដែលមើល​ពី​សម្បកក្រៅទៅដូចមនុស្សគ្មានប្រាក់ តែចូរអ្នកកុំភ្លេចថា ប្រសិនបើគេគ្មានប្រាក់ គេក៏មិនមកជាន់​ហាងអ្នកដែរ។ ចំពោះ អតិថិជនចាស់ និងភ្ញៀវប្រចាំ គួរត្រូវបានលើកទឹកចិត្តតាមរយៈការលក់បញ្ចុះ​តម្លៃ ឬរង្វាន់លើកទឹកចិត្តផ្សេងៗ ដូចពាក្យគេតែងនិយាយថារកអ្នកថ្មី មិនភ្លេចអ្នកចាស់”

ដោយ៖ ឧត្ដម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *