We TV Cambodia

កំហុសដោយមិនដឹងខ្លួននៅពេលចម្អិនសាច់

កំហុសដោយមិនដឹងខ្លួននៅពេលចម្អិនសាច់

កុំចម្អិនសាច់ឆ្អិនជ្រុលពេក

នៅពេលអ្នកយកសាច់អាំងឬចៀនអ្នកមិនគួរទុកវាឲ្យឆ្អិនជ្រុលពេកទេអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ពេលអ្នកដុតឬចៀនសាច់វានឹងមានសារធាតុធ្វើឲ្យរលាកនៅក្នុងរាងកាយអាចបង្កើនហានិភ័យនៃជំងឺមហារីក។

ចម្អិនសាច់កុំឆ្អិនពេក

ខ្លាញ់ច្រើនពេកឬតិចពេក

ប្រសិនបើអ្នកញ៉ាំខ្លាញ់ច្រើននឹងធ្វើឱ្យអ្នកងាយនឹងធាត់, ជំងឺបេះដូង, ជំងឺលើសឈាម … ​​ហើយបើអ្នកផ្តល់ជាតិខ្លាញ់តិចពេក, ម្ហូបងាយឆេះ ពេលបរិភោគនឹងមិនសូវឆ្ងាញ់បង្កឱ្យមានជំងឺជាច្រើនសម្រាប់អ្នក។ ក្រៅពីនេះខ្លាញ់ក៏ជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលជួយឱ្យរាងកាយស្រូបយកវីតាមីនរលាយជាតិខ្លាញ់ដែលងាយបង្កឱ្យមានថាមពលលើសនិងធាត់សម្រាប់អ្នក។

សាច់មានខ្លាំងតិចៗ

ចំអិនម្ហូបជាច្រើនដោយប្រើប្រេងតែមួយ

យោងទៅតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំស្ត្រីមេផ្ទះគួរតែប្រើប្រេងដោយមានតុល្យភាព។ នៅពេលជ្រើសរើសប្រេងចម្អិនអាហារត្រូវយកចិត្តទុកដាក់ចំពោះប្រភេទប្រេងចម្អិនដែលប្រើសម្រាប់កែច្នៃជាពិសេសនៅពេលចៀននៅសីតុណ្ហភាពខ្ពស់។

ប្រើប្រេងតិចល្មម

ប្រែសម្រួល៖ គឹមសួ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *