We TV Cambodia

កុំអូសរំលងអត្ថបទនេះ​! ប្រសិនបើអ្នកចេះតែហើមពោះ ក្រោយពេលទទួលទាននោះ

កុំអូសរំលងអត្ថបទនេះ​! ប្រសិនបើអ្នកចេះតែហើមពោះ ក្រោយពេលទទួលទាននោះ

មិនមែនជាបញ្ហាធម្មតា នៃ​ការ​ហើមពោះ ​បន្ទាប់ពី​ទទួលទាន​អាហារ​រួចនោះទេ ។​​ វាជា​អាកា​រៈមួយ​នៃ​បញ្ហា ​ពិបាករំលាយ​អាហារ​។ វា​កើតឡើង​នៅពេល​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​,​ ​ ​ការ​ទទួលទាន​លឿន​ពេក ការនិយាយ​ខណៈពេល​ទ​ទួល​ទាន ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាលមកពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹងណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ មក​ដឹង​គន្លឹះ​ងាយៗ​ទប់ស្កាត់​អាកា​រៈ​ហើមពោះ៖

១. កម្រិត​ការទទួល​ទាន​ជាតិ​ស​សៃ​៖ ពិតណាស់​របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់ គឺ​ល្អ​សម្រាប់​ទប់ស្កាត់​បញ្ហា​ទល់លាមក ​និង​ជួយឱ្យ​ស្រក​ទម្ងន់​ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។

២. កាត់បន្ថយ​ការទទួល​ទាន​អាហារ​​ជាតិ​ខ្លាញ់​៖ ប្រសិនបើ​អ្នក​ឧស្សាហ៍​ហើមពោះ​ចូរ​ជ្រើសរើស របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​បំផុត​។​

៣. ចៀសវាង​ភេសជ្ជៈ​កាបូ​ណាត​៖ ជាតិ​ហ្គាស​ក្នុង​ភេសជ្ជៈ​កាបូ​ណាត ​អាច​បណ្ដាលឱ្យ​អ្នក​ហើមពោះ​បាន​យ៉ាង​ងាយ​។ ដូច្នេះ​អ្នក មិនគួរ​រួមបញ្ចូល​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ក្នុង​របប​អាហារ​ឡើយ​។​

 

៤. ទំពារ​អាហារ​យឺតៗ​៖ ការបរិភោគ​លឿន​ ធ្វើឱ្យ​អ្នក​ទំពារ​អាហារ​មិនបាន​ល្អ ​ឬ​ច្រើន​គ្រប់គ្រាន់​ដែល​បង្កបញ្ហា​ដល់ ប្រព័ន្ធ​រំលាយ​អាហារ​។ លើសពីនេះទៀត ​វា​ធ្វើឱ្យ​អ្នក​លេប​ខ្យល់​ចូល​ពោះ​ដោយ​ចៃដន្យ​ច្រើនជាង ធម្មតា​។​

 

៥. ចៀសវាង​ទទួលទាន​ទឹក​ច្រើន​ហួស​តម្រូវការ​៖ ប្រសិនបើ អ្នកទទួល​ទាន​ទឹក​ច្រើន​ កំឡុងពេលញុំា​អាហារ អាស៊ីត​ក្រពះ​ក្លាយជា​រាវ​ខ្លាំង ឬ​ត្រូវបាន​បន្សាប ដែល​ធ្វើឱ្យ​អាហារ​មិនអាច​រំលាយ​បាន​ពេញលេញ​បង្ក​ជា​អាកា​រៈ​ហើមពោះ​និង​ពិបាក​រំលាយ អាហារ​។

៦. ដើរ​បន្តិច​ក្រោយ​ទទួលទាន​អាហារ​រួច​៖ ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ​អ្នក​មិនគួរ​គេង ឬ​អង្គុយ​​ឡើយ​បើ​មិន​ដូច្នោះ​ទេ​ជាតិ ហ្គាស​នឹងគាំង​ជាប់​ក្នុង​ពោះ​មិន​ខាន​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *